
កីឡាករ Cristiano Ronaldo នឹងមិនអាចបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពរវាងក្រុម Real Madrid និង Juventus ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅសហរដ្ឋអាមេរិកក្នុងការប្រកួតពានរង្វាន់ International Champions Cup នោះឡើយ ។
យោងតាមការសែត Marca បានឲ្យដឹងថារវាងក្លឹប Real Madrid និង Juventus នឹងត្រូវជួបគ្នានៅឯកីឡាដ្ឋាន FedEx Field នៅថ្ងៃទី ៥ ខែ សីហា ប៉ុន្តែ Ronaldo មិនត្រូវបានគេរំពឹងថានឹងបានចូលលេងឲ្យក្លឹប Juventus នោះឡើយ ។
កីឡាករវ័យ ៣៣ឆ្នាំ Cristiano Ronaldo ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមធ្វើការហ្វឹកហាត់មុនរដូវកាលជាមួយនឹងក្រុមថ្មីរបស់គាត់នៅចុងខែនេះ ហើយប្រហែលជាថ្ងៃទី ៣០ ខែ កក្កដា ដែលវាមិនទាន់គ្រប់គ្រាន់សម្រាប់ឱ្យ Ronaldo មានកាយសម្បទារឹងមាំគ្រប់គ្រាន់ដើម្បីប្រកួតជាមួយនឹងអតីតក្លិបរបស់គាត់នោះទេ ។
ទោះបីជាយ៉ាងណាក៏ដោយរូបគេអាចនឹងត្រូវចូលលេងឲ្យក្លឹប Juventus ក្នុងអំឡុងពេលប្រកួតចុងក្រោយរបស់ពួកគេក្នុងការប្រកួតដណ្ដើមពានរង្វាន់ International Champions Cup ទល់នឹងក្លឹប AS Roma ៕
ដោយ៖តារា