U19 មីយ៉ាន់ម៉ា និង U19 ម៉ាឡេស៊ី ប៉ះគ្នាដណ្ដើមយកជើងឯក AFF U-19 ខណះ ថៃ និង ឥណ្ឌូនេស៊ី ប៉ះគ្នាយកលេខ ៣

25241
  • ក្រុមជម្រើសជាតិ U19 មីយ៉ាន់ម៉ា នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិ U19 ម៉ាឡេស៊ី  ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U-19 CHAMPIONSHIP 2018 ។

    ក្រុមជម្រើសជាតិ U19 មីយ៉ាន់ម៉ា បានបំបាក់ក្រុមជម្រើសជាតិដំរីជំទង់ថៃយ៉ាងគួរឲ្យភ្ញាក់ផ្អើលក្នុងលទ្ធផល ១ ទល់នឹង ០ ក្នុងវគ្គពាក់ផ្ដាច់ព្រ័ត្រ ។ ខណះក្រុមជម្រើសជាតិ U19 ម៉ាឡេស៊ី ផ្ដួល់ក្រុមម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី U 19 ដោយបាល់កាត់សេចក្ដី ១១ មែត្រ ៤ ទល់នឹង ៣ ក្រោយពីបញ្ចប់ការប្រកួត ៩០ នាទី ក្នុងលទ្ធផល ១-១ ។

    Image may contain: 11 people, people smiling, people standing and outdoor

    ដូចនេះ U19 មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី U19 ត្រូវប្រកួតតទល់គ្នាដើម្បីដណ្ដើមជើងឯកពានរង្វាន់ AFF U19 ខណះ U19 ថៃ ត្រូវប៉ះជាមួយ U19 ឥណ្ឌូនេស៊ី ដើម្បីដណ្ដើមយកលេខ ៣ ហើយការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ១៤ វេលាម៉ោង ៧៖០០ យប់ ម៉ោងនៅកម្ពុជា ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី