
សារព័ត៌មាន Real Daily បានរាយការណ៍ថាក្លិប Real Madrid កំពុងរៀបចំសំណើដេញថ្លៃចំនួន ១៥០ លានផោន (ស្មើនឹង ១៩៨ លានដុល្លារអាមេរិក) សម្រាប់ការនាំយកកីឡាករ Eden Hazard របស់ក្លឹបតោខៀវ Chelsea ។
ក្រុម Blanco ( Real Madrid ) កំពុងស្ថិតក្នុងទីផ្សារដើម្បីស្វែងរកកីឡាករដ៏ល្អបំផុតមួយដើម្បីជំនួសកន្លែងរបស់កីឡាករ Cristiano Ronaldo ដែលបានផ្ទេរជាផ្លូវការទៅកាន់ក្លឹបសេះបង្កង់ Juventus នៅសប្តាហ៍នេះ ។
ហើយក្លឹបជឿថាពួកគេអាចទាក់ទាញកីឡាកររបស់បែលហ្ស៊ិកវ័យ ២៧ ឆ្នាំរូបនេះមកកាន់កីឡាដ្ឋាន Santiago Bernabeu នៅរដូវក្ដៅនេះ ខណះ Eden Hazard មិនទាន់បានចុះកុងត្រាថ្មីជាមួយកីឡាដ្ឋាន Stamford Bridge នោះឡើយ ៕
ដោយ៖តារ