គ្រូបង្វឹក Arsenal លោក Arsene Wenger បានស្នើថា Alexandre Lacazette ប្រហែលជាទទួលការប៉ះទង្គិចអារម្មណ៍នៅពេលមានវត្តមានរបស់ Pierre-Emerick Aubameyang នៅក្នុងក្លឹប។ ខ្សែប្រយុទ្ធបារាំងរូបនេះធ្លាប់រកបាន ៩ គ្រាប់ក្នុងការបង្ហាញខ្លួន ២៩ លើក សម្រាប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ឥឡូវនេះគាត់មានការប្រជែងជាមួយអតីតកីឡាករឆ្នើមរបស់ Borussia Dortmund ។
លោក Wenger បានថ្លែងបន្ទាប់ពី Lacazette បានងើបចេញពីកៅអី ហើយគាត់បានខកខានឱកាសដ៏ល្អកាលពីថ្ងៃសៅរ៍នៅក្នុងការប្រកួតមួយដែល Arsenal ទទួលបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ Tottenham ថា «ការលេងបាល់មួយទល់មួយជាមួយអ្នកចាំទីគឺជាជំនាញរបស់គាត់។»
«គាត់បានឆ្លងកាត់ពេលវេលាដ៏លំបាកពីមុនមក។ គាត់ខិតខំហ្វឹកហាត់យ៉ាងខ្លាំង នឹងហ្វឹកហាត់លើការបញ្ចប់ទី។
«ខ្ញុំមិនដឹងថាមានអ្វីកើតឡើងចំពោះគាត់ទេ គាត់មិនបានទទួលបាល់បានស្អាត? អាចអាចជាហេតុផលមួយដែរ។
«ឬក៏មកពីគាត់បាត់បង់ទំនុកចិត្តលើខ្លួនឯង ដោយសារតែពេលនេះមានកីឡាករឆ្នើមដែលកំពុងប្រជែងប្រជាប្រិយភាពរបស់គាត់។»
Harry Kane បានសម្រេចទីតែមួយគ្រាប់គត់ ដែលជាគ្រាប់ធ្វើឲ្យ Spur អាចទទួលជ័យជម្នះលើទឹកដី Wembley និងបានធ្វើឲ្យក្រុមកាំភ្លើងធំឈរនៅលេខរៀងទី៦ រីឯ Spur ឡើងទៅលេខ៤។
ដោយ៖ តារា