ក្លិបអធិរាជស Real Madrid បានបើកកិច្ចចរចាជាមួយ Neymar ហើយ

8184

យោងតាមការសែត Globoesporte បានឲ្យដឹងថាអ្នកតំណាងរបស់ក្លិប Real Madrid លោក Juni Calafat បានធ្វើកិច្ចចរចាជាមួយឪពុករបស់ Neymar ជុំវិញលទ្ធភាពអាចទាក់ទាញខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain ឲ្យផ្ទេរមកកាន់ទឹកដី Bernabeu ។

Image result for Neymar

Neymar មានកិច្ចសន្យាជាមួយក្លឹបអ្នកមាន Paris Saint-Germain ដែលបន្តរហូតដល់ឆ្នាំ ២០២២ ដូច្នេះវាពិតជាលំបាកណាស់សម្រាប់ម៉ាឌ្រីដក្នុងការយករូបគេចេញពីម្ចាស់ជើងឯក Ligue 1 ។

Image result for Neymar

Neymar បានបំបែកកំណត់ត្រាផ្ទេរក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកដោយផ្ទេរទៅកាន់ទីក្រុងប៉ារីសក្នុងតម្លៃខ្លួន ២២២ លានអឺរ៉ូ ( ២០០ លានផោន / ២៥៩ លានដុល្លារអាមេរិក ) ពីក្លឹបអ្នកមានបុណ្យ FC Barcelona កាលពីឆ្នាំមុន ប៉ុន្តែប្រហែលទំនងជាមិនមែនការផ្លាស់ប្តូរថ្មីទទៀតនោះទេនៅរដូវក្តៅនេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី