Gareth Bale៖ ប្រហែលជាខ្ញុំនឹងចាកចេញពីអធិរាជស Real Madrid

27424
  • ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Gareth Bale បានសារភាពថាខ្លួនអាចនឹងចាកចេញពីទីក្រុងម៉ាឌ្រីដ ហើយលោកមានការខកចិត្តយ៉ាងខ្លាំងក្នុងការមិនសូវបានបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលមុន ។

    Related image

    កីឡាករសញ្ជាតិវេលស៍រូបនេះបាននិយាយទៅកាន់ Cadena Cope ថា៖ ” ខ្ញុំត្រូវនិយាយជាមួយភ្នាក់ងាររបស់ខ្ញុំ ហើយការពិតគឺខ្ញុំត្រូវការពេលច្រើននាទី ហើយខ្ញុំខកចិត្តដែលមិនសូវបានបង្ហាញខ្លួននៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ក្របខ័ណ្ឌ Champions League ។ ប្រហែលជាខ្ញុំនឹងស្នាក់នៅក្នុងក្លឹប Real Madrid ប៉ុន្តែប្រហែលជាមិនមែនទេ” ។

    Related image

    កាលពីដើមឡើយរបាយការណ៍របស់ចក្រភពអង់គ្លេសបានចេញផ្សាយថា ខ្សែប្រយុទ្ធកំពូលល្បឿន Gareth Bale កំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយក្លឹបបីសាចក្រហម Manchester United ។ ភ្នាក់ងាររបស់កីឡាករ Bale លោក Jonathan Barnett បានប្រាប់ទៅ ESPN FC ថា៖ ” Gareth នឹងនិយាយទៅគ្រូបង្វឹកក្រុម Real Madrid ( លោក Julen Lopetegui ) ហើយយើងនឹងចេញពីទីនោះ” ។

    Related image

    បន្ទាប់ពីការចាកចេញរបស់កីឡាករ Cristiano Ronaldo និងកីឡាករ Karim Benzema ត្រូវបានគេផ្សារភ្ជាប់ជាមួយការផ្ទេរទៅកាន់ក្លឹប Napoli ហើយវាទំនងជាដល់ពេលវេលាត្រូវរំសាយកំពូលខ្សែប្រយុទ្ធឆ្នើមទាំងបីដែលគេឲ្យរហ័សនាម BBC ឲ្យរលាយសាបសូន្យនៅរដូវក្តៅនេះហើយ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី