Luka Modric៖ បើអាចខ្ញុំនឹងប្ដូពាន UCL ទាំង ៤ ដង របស់ខ្ញុំដើម្បីឈ្នះពាន World Cup

31013
  • លោក Luka Modric បានពន្យល់ថាតើការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃអាទិត្យមានន័យយ៉ាងម៉េចចំពោះគាត់ ដោយបញ្ជាក់ថាគាត់នឹងប្ដូពានរង្វាន់ Champions League ចំនួនបួនលើករបស់គាត់ដើម្បីឈ្នះពាន World Cup ។

    Related image

    វាជាផ្លូវមួយឆ្ពោះទៅរកការប្រកួតវគ្គផ្តាច់ព្រ័ត្រ ខ្សែបម្រើឆ្នើមរបស់ក្លឹប Real Madrid ដែលបានឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបនៅឯ Bernabeu ហើយកីឡាករវ័យ ៣២ ឆ្នាំរូបនេះកំពុងសម្លឹងឃើញការឈ្នះពានរង្វាន់ World Cup ម្តងក្នុងមួយជីវិតរបស់រូបគេ ។

    Image result for Luka Modric

    Luka Modric បាននិយាយថា៖ “ខ្ញុំនឹងប្ដូពានក្របខ័ណ្ឌ Champions League ទាំង ៤ សម្រាប់ពានរង្វាន់នេះ ។ មិនថាមានអ្វីកើតឡើងនៅក្នុងវគ្គផ្តាច់ព្រ័ត្រទេនេះគឺជារឿងជោគជ័យដ៏អស្ចារ្យបំផុតនៅក្នុងកីឡាក្រូអាត ប៉ុន្តែយើងទាំងអស់គ្នាមានបំណងចង់ធ្វើជាម្ចាស់ជើងឯក ។ យើងមានទំនុកចិត្តយើងមានកីឡាករល្អៗ ហើយយើងមានអ្វីគ្រប់យ៉ាងដែលក្រុមត្រូវការដើម្បីក្លាយជាម្ចាស់ជើងឯកពិភពលោក “៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី