លោក Dalic៖ បើក្រូអាតបានបញ្ឈប់ Messi រួចហើយ យើងក៏អាចបញ្ឈប់ Mbappe & Griezmann បានដូចគ្នា

7777
  • លោក Zlatko Dalic គ្រូបង្វឹករបស់ក្រុមបាល់ទាត់ក្រូអាស៊ី ( ក្រូអាត ) បានបញ្ជាក់ថាក្រុមរបស់លោកអាចនឹងផ្តួលបារាំងក្នុងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្របាន ខណៈក្រុមរបស់លោកបានបិទខ្សែប្រយុទ្ធ Lionel Messi និង Harry Kane រួចម្ដងទៅហើយ ។

    លោក Dalic មានជំនឿចិត្តថាកីឡាកររបស់លោកនឹងអាចបិទការគំរាមកំហែងដែលធ្វើឡើងដោយកីឡាករបារាំងដូចជា Kylian Mbappe និង Antoine Griezmann ។

    Related image

    លោក Zlatko Dalic បានប្រាប់អ្នកយកព័ត៌មានថា៖ ” ក្រូអាតអាចលេងបានល្អប្រសើរជាងមុន ។ បារាំងគឺជាក្រុមគ្រោះថ្នាក់ណាស់ ប៉ុន្តែប្រសិនបើយើងបញ្ឈប់ការលេងរបស់ Messi, Eriksen, Kane … ហើយយើងក៏អាចបញ្ឈប់ Mbappe និង Griezmann បានដូចគ្នា” ។

    Image result for croatia world cup

    លោកបានបន្ថែមថា៖ “ខ្ញុំមានអារម្មណ៍ធូរស្រាលក្រោយពីក្រុមរបស់លោក Southgate បានប្តូរ Sterling ចេញព្រោះគាត់ពិបាកនឹងបញ្ឈប់ ហើយខ្ញុំបានសរសើរលោក Southgate គាត់បានបង្ហាញថាគាត់ជាមនុស្សសុភាពរាបសាគាត់ជាកីឡាករម្នាក់ គាត់បានអបអរសាទរយើងទាំងអស់គ្នានៅលើទីលាន”៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី