ទោះ Ronaldo ទទួលបាន ៣០ លានអឺរ៉ូពី Juventus ក៏នៅតែតិចជាងកីឡាករទាំងពីរនាក់នេះ

26721
  • មូលហេតុមួយក្នុងចំណោមហេតុផលដែល Cristiano Ronaldo មិនសប្បាយចិត្តនៅឯក្លិប Real Madrid នោះគឺពួកគេមិនចង់បង្កើនប្រាក់ខែឲ្យស្មើរកីឡាករ Lionel Messi និង Neymar  ។

    Image result for Cristiano Ronaldo

    កីឡាករវ័យ ៣៣ ឆ្នាំនេះបានដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំពី ២១ លានអឺរ៉ូដែលទទួលបាននៅក្លឹប Real Madrid នឹងត្រូវទទួលបាន ៣០ លានអឺរ៉ូ ជាមួយនឹងក្លិបយក្សអ៊ីតាលី ។ នៅក្នុងការផ្ទេរនេះបានធ្វើឲ្យគាត់ផ្លាស់ពីលេខរៀងទី ៦ ក្នុងចំណោមអ្នករកប្រាក់ចំណូលបានច្រើនបំផុតនៅក្នុងពិភពលោកទៅលេខរៀងទី ៣ វិញ ។ ទោះជាយ៉ាងណាក៏ដោយគូប្រជែងដ៏ធំបំផុតទាំងពីររបស់គាត់គឺ Messi និង Neymar នៅតែឈរនៅពីលើគាត់ដ៏ដែល ។

    Image result for cristiano ronaldo neymar messi

    Messi បច្ចុប្បន្នជាកីឡាករបាល់ទាត់ដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតនៅលើពិភពលោកក្នុងតម្លៃ ៤៦ លានអឺរ៉ូក្នុងមួយរដូវកាល និងលេខ ២ បានទៅលើ Neymar ដែលទទួលបានចំនួន ៣៦ លានអឺរ៉ូក្នុងមួយឆ្នាំ ។ ចំណែកឯ Ronaldo វិញបាននាំមុខលើកីឡាករ Andres Iniesta ដែលត្រូវបានគេរាយការណ៍ថាទទួលបានប្រាក់ឈ្នួលចំនួន ២៥ លានអឺរ៉ូក្នុងមួយឆ្នាំនៅឯក្លឹប Vissel Kobe ក្នុងប្រទេសជប៉ុនដើម្បីឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខបី នៅក្នុងចំណោមកីឡាកររកចំណូលបានច្រើនបំផុតក្នុងលោក ។

    Image result for cristiano ronaldo neymar messi

    គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិប្រេស៊ីល Oscar ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៥ ដែលរកចំណូលបាន ២៤ លានអឺរ៉ូក្នុងមួយឆ្នាំនៅឯក្លឹប Shanghai SIPG នៅប្រទេសចិន ខណៈ Alexis Sanchez គឺជាកីឡាករដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតនៅក្នុងប្រទេសអង់គ្លេសបន្ទាប់ពីយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនឹងទទួលបានប្រចាំឆ្នាំ ២២,៥ លានអឺរ៉ូនៅឯក្លឹបបីសាចក្រហម Manchester United កាលពីខែ មករា កន្លងមក ។

    Related image

    ខណះ Antoine Griezmann , Hulk ,  Javier Mascherano និង Axel Witsel គឺជាកីឡាករបួននាក់ទៀតដែលស្ថិតនៅក្នុងកំពូលតាងទាំង ១០ ដែលជាកីឡាករអាចរកប្រាក់ឈ្នួលប្រចាំឆ្នាំបានច្រើនបំផុតក្នុងលោក ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី