
កីឡាករវ័យ ២៧ ឆ្នាំ Eden Hazard បានបញ្ជាក់ថាគាត់មិនជំទាស់ជាមួយនឹងគំនិតដែលចង់ចាកចេញពីកីឡាដ្ឋាន Stamford Bridge នោះទេ ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីជ័យជម្នះដណ្ដើមបានលេខ ៣ របស់បែលហ្សិក ២-០ លើក្រុមតោកំណាចអង់គ្លេស ខ្សែបម្រើ-ប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក បានបានិយាយអំពីអនាគតរបស់គាត់ថា៖ “បន្ទាប់ពីចំណាយពេលអស់ ៦ ឆ្នាំ ដ៏អស្ចារ្យនៅក្លឹបតោខៀវ Chelsea វាប្រហែលជាដល់ពេលវេលាដើម្បីស្វែងរកអ្វីមួយខុសគ្នា “។
Eden Hazard បានបន្ដថា៖ “ពិតណាស់បន្ទាប់ពីការប្រកួត World Cup នេះខ្ញុំអាចសម្រេចថាតើខ្ញុំចង់ស្នាក់នៅឬចាកចេញ ប៉ុន្តែ Chelsea នឹងធ្វើការសម្រេចចិត្តចុងក្រោយប្រសិនបើពួកគេចង់ឲ្យខ្ញុំទៅ ។ អ្នកដឹងពីទិសដៅដែលខ្ញុំចូលចិត្ត “៕
ដោយ៖តារា