Lionel Messi បានប្រាប់ទៅគ្រូបង្វឹកលោក Sampaoli ឲ្យដកឈ្មោះកីឡាករពីរនាក់ចេញពីក្រុម

7002
  • ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានប្រាប់ទៅគ្រូបង្វឹកលោក Jorge Sampaoli ឲ្យដកឈ្មោះកីឡាករពីរនាក់ចេញពីក្រុមក្នុងអំឡុងពេលយុទ្ធនាការ World Cup 2018  ។

    Related image

    ក្រុមអាហ្សង់ទីនត្រូវបានធ្លាក់ចេញពីវគ្គ ១៦ ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ក្រុមមាន់គកបារាំង ខណះបារាំងនឹងត្រូវប៉ះជាមួយក្រុមក្រូអាត នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ World Cup នៅវេលាម៉ោង ១០ យប់នេះ ។

    Image result for Federico Fazio and Giovani Lo Celso

    យោងតាមការចេញផ្សាយរបស់ការសែតអាហ្សង់ទីន Clarin បានឲ្យដឹងថា ខ្សែប្រយុទ្ធ FC Barcelona បានប្រាប់ទៅលោក Sampaoli ថាមិនត្រូវជ្រើសរើសយកកីឡាករ Federico Fazio និង Giovani Lo Celso ទេ ដែលត្រូវបានគេរាយការណ៍ថាកីឡាករទាំងពីរនាក់នេះមិនបានចាប់អារម្មណ៍ពីសំណាក់ប្រធានក្រុមនេះឡើយ ។ ខ្សែប្រយុទ្ធ Fazio បានបង្ហាញខ្លួនតែមួយប្រកួតគត់នៅ World Cup ក្រោយពីបានចូលលេងជំនួសកីឡាករផ្សេងកាលពីចាញ់បារាំង ខណៈដែលកីឡាករ Lo Celso មិនបានបង្ហាញលក្ខណៈពិសេសអ្វីទាំងអស់ ។

    Image result for Lionel Messi

    ទន្ទឹមនឹងនេះដែរ Messi បានស៊ុតបាល់បញ្ចូលទីតែ ១ គ្រាប់ប៉ុណ្ណោះអំឡុងការប្រកួតទាំងអស់ ខណៈដែលអាហ្សង់ទីនត្រូវខកចិត្តយ៉ាងខ្លាំងនៅក្នុងការដណ្ដើមពានរង្វាន់ដ៏ធំបំផុតរបស់ពិភពលោក ។ កីឡាករ Javier Mascherano និង Lucas Biglia បានប្រកាសពីការចូលនិវត្តន៍របស់ពួកគេពីជម្រើសជាតិបន្ទាប់ពីការចាញ់ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី