លោក Viera៖ Balotelli បានបំផ្លាញ់អស់រយះពេល ២ ឆ្នាំដ៏ស្រស់ស្អាតដែលគាត់បានកសាងនៅ Nice

6001
  • លោក Patrick Viera ដែលជាគ្រូបង្វឹកថ្មីរបស់ OGC Nice បាននិយាយថា Mario Balotelli បានធ្វើឱ្យខូចរយះពេល ២ ឆ្នាំ ដ៏ស្រស់ស្អាតដែលគាត់បានកសាងជាមួយក្លឹប បន្ទាប់ពីកីឡាកររូបនេះគ្មានវត្តមានក្នុងការហ្វឹកហាត់មុនរដូវកាល ។

    Image result for balotelli

    ក្លឹបនៅក្របខ័ណ្ឌ Ligue 1 បានបង្ហាញថាអតីតខ្សែប្រយុទ្ធក្លឹប Manchester City គឺមិនបានកោះហៅក្នុងការហ្វឹកហាត់សម្រាប់ការការហ្វឹកហាត់ត្រៀមមុនរដូវជាមួយនឹងខ្សែប្រយុទ្ធដទៃទៀតឡើយ ។ Balotelli មិនទាន់បានធ្វើការហ្វឹកហាត់នៅឡើយទេ ថ្វីបើនៅសល់កុងត្រារយៈពេលមួយឆ្នាំទៀតរបស់គេក៏ដោយ ប៉ុន្តែរបាយការណ៍មួយចំនួនបានអះអាងថារូបគេអាចនឹងផ្លាស់ទៅកាន់ក្លឹប Marseille ។

    លោក Viera បានប្រាប់សារព័ត៌មាន Nice Matin ថា៖ “វាជារឿងភ្ញាក់ផ្អើលសម្រាប់ខ្ញុំ ។ ខ្ញុំបានទូរស័ព្ទទៅគាត់ពីរបីសប្តាហ៍កន្លងទៅ ហើយយើងមានការណាត់ជួបដើម្បីនិយាយពីការបន្តកុងត្រាថ្មីជាមួយគាត់ ។ ជាអកុសលគាត់មិននៅទីនេះទេ ។ វាជាការអាម៉ាស់មួយដោយសារតែគាត់មានឆ្នាំដ៏ស្រស់ស្អាតពីររដូវកាលនៅទីនេះ គាត់បានកសាងទំនាក់ទំនងល្អជាមួយក្លិប និង អ្នកគាំទ្រដូច្នេះវាជាការសោកស្ដាយដែលវាបានបញ្ចប់យ៉ាងដូចនេះ”។

    Image result for Mario Balotelli

    គ្រូបង្វឹកថ្មីរបស់ក្លឹប Nice រូបនេះបន្តថា៖ “ប្រសិនបើគាត់ចង់ទៅកន្លែងផ្សេងវាជាបាល់ទាត់ហើយមិនមានបញ្ហានោះទេ ប៉ុន្តែវាជាការសោកស្ដាយមួយដែលគាត់ចង់ធ្វើឱ្យខូចរយៈពេលពីរឆ្នាំដ៏ស្រស់ស្អាតដែលគាត់មាននៅទីនេះ ។ កីឡាករដូចជា Seri និង Le Marchand នៅទីនេះ ហើយទោះបីជាវាពិបាកសម្រាប់ពួកគេដោយសារតែពួកគេមានការផ្ទេរទៅកន្លែងផ្សេងទៀតក៏ដោយក៏ពួកគេនៅតែធ្វើការយ៉ាងលំបាកនិងមានការគោរពចំពោះក្លឹប ។ ពួកគេបានចាកចេញដោយនិយាយលាគ្នាទៅវិញទៅមក ។ ក្លឹបនិងអ្នកគាំទ្រសូមអរគុណពួកគេចំពោះអ្វីដែលពួកគេបានធ្វើនៅទីនេះ ។ វាជាការសោកស្ដាយមួយដែលវានឹងមិនបញ្ចប់ដូចនោះសម្រាប់ Mario ទេ ។ ឥឡូវនេះយើងនឹងមើលទៅនៅពេលខាងមុខ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី