
ក្លិបតោខៀវ Chelsea បានចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិអ៊ីតាលី Jorginho ពីក្លិប Napoli បន្ទាប់ពីក្លិប Manchester City បានដកខ្លួនចេញពីការផ្ទេរតម្លៃចំនួន ៥០ លានផោន ។
Jorginho វ័យ ២៦ ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយអតីតអ្នកចាត់ការរបស់ក្លិប Napoli លោក Maurizio Sarri នៅកីឡដ្ឋាន Stamford Bridge ។ កាលពីថ្ងៃព្រហស្បតិ៍ក្លឹបមេឃខៀវ Man City ត្រូវបានធានាអះអាងដោយភ្នាក់ងាររបស់កីឡាករ Jorginho ថាខ្សែបម្រើរូបនេះនៅតែចង់ចូលរួមជាមួយពួកគេបើទោះបីជាលោក Aurelio de Laurentiis ប្រធានក្លឹប Napoli បាននិយាយថាខ្សែបម្រើរូបនេះចូលចិត្តក្លឹបតោខៀវ Chelsea ។
Jorginho បាននិយាយថា៖ “ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានមកទីនេះនៅ Chelsea ។ វាមិនងាយស្រួលទេក្នុងការក្លាយជាផ្នែកមួយនៃក្រុមធំបែបនេះដូច្នេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ។ ខ្ញុំមានការរំភើបក្នុងការលេងក្នុងលីកដ៏ខ្លាំងមួយសម្រាប់ក្រុមមួយដែលផ្តល់អ្វីគ្រប់យ៉ាងដើម្បីលេងនិងឈ្នះ”។
កីឡាករ Jorginho ដែលមានដើមកំណើតប្រេស៊ីលដែលបានផ្លាស់ទៅលេងនៅក្លិប Napoli តាំងពីឆ្នាំ ២០១៤ ដោយស៊ុតបញ្ចូលទីបាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៦ ប្រកួត សម្រាប់ក្រុមកាលពីរដូវកាលមុន ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងក្របខ័ណ្ឌ Serie A ៕
ដោយ៖តារា