
ក្លឹបបីសាចក្រហម Manchester United កំពុងចង់បានខ្សែប្រយុទ្ធ Gareth Bale ខ្លាំង ខណៈដែលកីឡាកររូបនេះត្រូវបានកំណត់ឱ្យជួបជាមួយគ្រូបង្វឹកថ្មីរបស់ក្លឹប Real Madrid លោក Julen Lopetegui ដើម្បីកំណត់អនាគតរបស់គាត់ជាមួយនឹងក្លឹប ។
អនាគតរបស់ Gareth Bale ហាក់ដូចជាមានសុវត្ថិភាពជាងមុនក្រោយពីការចាកចេញរបស់លោក Zinedine Zidane និងកំពុងខ្សែប្រយុទ្ធ Cristiano Ronaldo ប៉ុន្តែអាចនឹងមានរឿងត្រូវនិយាយគ្នាទៀតប្រសិនបើក្លឹបនាំយកកីឡាករ Eden Hazard មកកាន់ទឹកដីអេស្ប៉ាញ ។
ប្រសិនបើកីឡាករជម្រើសជាតិ Wales រូបនេះចង់ចាកចេញ នោះក្រុមបិសាចក្រហមត្រៀមខ្លួនរួចរាល់ដើម្បីផ្តល់ជូននូវតម្លៃខ្លួន ៩០ លានផោន ( ១១៩ លានដុល្លារ) ដើម្បីដេញថ្លៃនាំយកកីឡាករកំពូលល្បឿនរូបនេះទៅកាន់កីឡាដ្ឋាន Old Trafford នៅរដូវក្ដៅនេះ ៕
ដោយ៖តារា