
វីរការិនី សន សៀវម៉ី កំពុងធ្វើឲ្យអ្នកគាំទ្រភ្លឹកភ្នែក ជាពិសេសប្រុសៗតែម្ដង ក្រោយឃើញសម្រស់កីឡាការិនីតេក្វាន់ដូរូបនេះកាន់តែស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ កីឡាការិនី សន សៀវម៉ី កំពុងសម្ងំហាត់ប្រាណនៅផ្ទះ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងរងការរាតត្បាត មិនថា នៅលើពិភពលោក និងនៅកម្ពុជាឡើយ ដោយស្លៀកជាមួយសម្លៀកបំពាក់កីឡាដ៏សិចស៊ីបញ្ចេញសម្រស់ដើមទ្រូង និងរន្ធផ្ចិតដ៏សខ្ចី ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយទ្រាំមិនសរសើរមិនបាន។
ដោយសារតែរាងស្រស់ស្អាតតាំងពីកំណើត ទើបធ្វើឲ្យផលិតកម្ម និងបណ្ដាក្រុមហ៊ុនមួយចំនួនតែងតែទាក់ទងទៅកាន់វីរការិនី សន សៀវម៉ី ទៅសម្ដែងខ្សែរភាពយន្តជាបន្តបន្ទាប់ តែនាងមិនដែលទទួលនោះទេ ដោយទទួលតែស្ព័ពាណិជ្ជកម្មប៉ុណ្ណោះ ព្រោះនាងកំពុងជាប់រវល់នឹងអាជីពជាកីឡាតេក្វាន់ដូ៕
ដោយ៖ នីតា