
Kylian Mbappe បានសន្យាថានឹងបន្ដស្នាក់នៅទីក្រុងប៉ារីសបន្តទៀត ស្របពេលកីឡាករវ័យក្មេងរូបនេះមានទំនាក់ទំនងជាមួយម្ចាស់ជើងឯកទ្វីបអឺរ៉ុបក្លិប Real Madrid ។
Mbappe បានឈ្នះពានរង្វាន់កីឡាករបាល់ទាត់វ័យក្មេងល្អបំផុតរបស់ FIFA សម្រាប់ការបង្ហាញទម្រង់លេងយ៉ាងល្អរបស់គាត់ បន្ទាប់ពីបានជួយក្រុមមាន់គកបារាំងឈ្នះពានរង្វាន់ FIFA World Cup ជាលើកទីពីរក្នុងប្រវិត្តសាស្ត្រកាលពីយប់ថ្ងៃអាទិត្យនេះ ។
ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងការទទួលជ័យជម្នះ ៤-២ លើក្រុមជម្រើសជាតិក្រូអាតក្នុងទីក្រុង ម៉ូស្គូ ខណៈដែលរូបគេបានស៊ុតបញ្ចូលទីចំនួន ៤ គ្រាប់នៅក្នុងព្រឹត្រការណ៍ការប្រកួតដណ្ដើមពានរង្វាន់ World Cup 2018 នេះ ។
Kylian Mbappe បានបញ្ជាក់អំពីអណាគតរបស់ខ្លួនថា៖ “ខ្ញុំនឹងនៅជាមួយនឹងក្លឹប Paris Saint-Germain និងបន្តលេងជាមួយពួកគេបន្តទៀត “៕
ដោយ៖តារា