
Diza Gol បានរាយការណ៍ថាខ្សែបម្រើ Luka Modric បានទទួលការផ្តល់ជូនជាច្រើនពីសំណាក់ក្លឹបនៅប្រទេសអង់គ្លេសដើម្បីនាំយកគាត់ចេញពីក្លិបអធិរាជស Real Madrid នៅរដូវក្ដៅនេះ ។
ខ្សែបម្រើអន្តរជាតិក្រូអាតដែលបានឈ្នះពានបាល់មាសនៅព្រឹត្តការណ៍ FIFA World Cup 2018 ត្រូវបានគេនិយាយថា កីឡាកររូបនេះកំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបតោខៀវ Chelsea និងហងក្រហម Liverpool ខណះអតីតខ្សែបម្រើស្លាបរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur រូបនេះមានបំណងចង់វិលត្រឡប់ទៅលេងនៅក្របខ័ណ្ឌ Premier League វិញសារជាថ្មី ៕
ដោយ៖តារា