
អតីតកីឡាករម្ចាស់អាវលេខ ៧ របស់ក្លឹបបីសាចក្រហម Manchester United បានចាកចេញពីក្លឹបអធិរាជស Real Madrid ដើម្បីចូលរួមជាមួយក្រុមសេះបង្កង់ Juventus នៅក្នុងការផ្ទេរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ។
លោក Jose Mourinho ដែលធ្លាប់ដឹកនាំ Cristiano Ronaldo កាលនៅប្រទេសអេស្ប៉ាញបានរីករាយចំពោះកីឡាកររូបនេះផ្ទេរទៅកាន់ម្ចាស់ជើងឯកអ៊ីតាលី ។
ថ្លែងទៅកាន់វិទ្យុ Tele Stereo លោកបាននិយាយថា៖ “ក្របខ័ណ្ឌអេស្ប៉ាញលែងមានកីឡាករល្អបំផុតនៅលើពិភពលោកពីរនាក់ទៀត ហើយឥឡូវនេះមួយនៅអេស្ប៉ាញ និងមួយផ្សេងទៀតនៅអ៊ីតាលី “។
គ្រូបង្វឹកក្រុមបីសាចក្រហមរូបនេះបានបន្ដថា៖ “នៅក្នុងប្រទេសអង់គ្លេសក្របខ័ណ្ឌ Premier League គឺជាការប្រកួតប្រជែងដែលមានការប្រកួតប្រជែងខ្លាំងបំផុតជាមួយនិងកីឡាករកំពូលៗ ។ ខណះឥឡូវនេះយើងមានលីគគួរឲ្យចាប់អារម្មណ៍ចំនួនបីដើម្បីមើល ។ ឥឡូវនេះអ្នករាល់គ្នានិងមើលទៅការប្រកួតនៅអ៊ីតាលី ព្រោះមាន Ronaldo ក្របខ័ណ្ឌ Premier League ព្រោះវាជាលីគល្អបំផុតក្នុងលោក និងលីគអេស្ប៉ាញព្រោះមានកីឡាករ Messi “៕
ដោយ៖តារា