Barcelona មានផែនការនាំយកតារាឆ្នើមបីនាក់របស់តោខៀវ Chelsea ក្នុងពេលតែមួយ

15695

តារាឆ្នើមរបស់ក្លឹប Chelsea កីឡាករ Willian និង Eden Hazard សុទ្ធសឹងត្រូវបានផ្សារភ្ជាប់ជាមួយក្លឹបយក្សអេស្ប៉ាញក្លឹប  FC Barcelona ។ យោងតាមអ្នកកាសែត Sky Sports លោក Gianluca Di Marzio បានឲ្យដឹងថាម្ចាស់ជើងឯក LaLiga រដូវកាល ២០១៧/១៨ កំពុងរៀបចំការដេញថ្លៃដ៏ធំមួយសម្រាប់ការនាំយកកីឡាករសញ្ជាតិបារាំង N’Golo Kante នៅរដូវក្ដៅនេះ ។

Related image

ក្លឹបអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិប្រេស៊ីល Arthur Melo និងខ្សែការពាររបស់ក្លឹប Sevilla  កីឡាករ Clement Lenglet រួចទៅហើយនៅក្នុងរដូវកាលក្ដៅនេះ ប៉ុន្តែក្លឹបក៏បានបាត់បង់កីឡាករពីររូបនេះផងដែរគឺកីឡាករ Andres Iniesta និង Paulinho ខណៈដែលកីឡាករ Andre Gomes ក៏ត្រូវបានរំពឹងថានឹងចាកចេញផងដែរ ។

Image result for N'Golo Kante

ក្រុមរបស់លោក Ernesto Valverde កំពុងពិចារណាផ្តល់ជូនកីឡាករសញ្ជាតិព័រទុយហ្គាល់ Gomes ទៅកាន់ក្លឹបនៅទីក្រុងឡុងដ៍ដែលគេជឿថាកីឡាកររូបនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្រាប់ខ្សែបម្រើ Kante ។

Image result for Gomes

ខ្សែការពារសញ្ជាតិបារាំងវ័យ ២៧ ឆ្នាំរូបនេះដែលបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួនពីរលើកក្នុងអាជីពរបស់គាត់ និង បានជួយឲ្យក្រុមមាន់គកបារាំង ផ្តួល ក្រុមក្រូអាត ក្នុងលទ្ធផល ៤-២ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup 2018 នៅទីក្រុងម៉ូស្គូកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។

Image result for N'Golo Kante

អតីតខ្សែប្រយុទ្ធរបស់ក្លឹប Stade Malherbe Caen រូបនេះបានបង្ហាញខ្លួន ៤៨ ប្រកួតឱ្យក្រុមតោខៀវ Chelsea កាលពីរដូវកាលមុនដោយស៊ុតបញ្ចូលទីបាន មួយគ្រាប់ និង បញ្ជូនបាល់ឲ្យគេស៊ុតបាន ពីរ ដង ថែមទៀតផង ៕

ដោយ៖តារា

ប្រភព :
sportsactuantes
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី