
យោងតាមការចុះផ្សាយរបស់ការសែតអាល្លឺម៉ង់ Bild បានឲ្យដឹងថា ខ្សែបម្រើ Thiago Alcantara របស់ក្លឹប Bayern Munich ចង់វិលត្រឡប់ទៅកាន់ក្លិប Barcelona វិញនៅរដូវក្តៅនេះ ។
ប្រភពនេះបានអះអាងថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានការសម្រេចចិត្តចង់ត្រឡប់ទៅកាន់ក្លិបចាស់របស់គាត់វិញ ។ ក្លឹប Bayern ត្រូវបានគេរំពឹងថានឹងអនុញ្ញាតឱ្យកីឡាករចាកចេញ ក្រោយពីលោក Niko Kovac បានក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមម្ចាស់ជើងឯកលីគកំពូលអាឡឺម៉ង់ ។
វាហាក់ដូចជាសមស្របណាស់ដែលថា Thiago វិលត្រឡប់មកកាន់កីឡាដ្ឋាន Camp Nou នៅរដូវក្តៅ នេះបើតាមការសែត Diario Sport ចុះផ្សាយ ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចាកចេញពីក្លឹប Barca កាលពីឆ្នាំ ២០១៣ ដោយសារតែការប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយកីឡាកឆ្នើមៗ Xavi Hernandez, Andres Iniesta និង Cesc Fabregas ដែលសុទ្ធសឹងតែជម្រើសមុន Thiago ។ នៅឆ្នាំនេះមានស្ថានភាពផ្ទុយគ្នា ខណៈដែលក្លឹប Barcelona កំពុងតែខ្វះកីឡាករខ្សែបម្រើឆ្នើមៗលំដាប់ពិភពលោក ៕
ដោយ៖តារា