លោក Jose Mourinho ត្រៀមលុយ ៦២ លានផោន សម្រាប់កីឡាករក្រូអាតម្នាក់

6482
  • លោក Jose Mourinho គ្រូបង្វឹកក្លឹបបីសាច Manchester United ត្រូវបានគេនិយាយថាកំពុងតែសម្លឹងរកខ្សែប្រយុទ្ធបន្ថែមទៀតសម្រាប់ក្រុមរបស់គាត់ ហើយត្រូវបានគេរាយការណ៍ថាកំពុងពិចារណាក្នុងការចំណាយលុយប្រហែលចំនួន ៦២ លានផោន សម្រាប់កីឡាករឆ្នើមរបស់ក្រូអាត ។

    Image result for Ivan Perisic

    គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះបានកោតសរសើរយ៉ាងខ្លាំងពីកីឡាករជម្រើសជាតិក្រូអាតកីឡាករ Ivan Perisic ដែលរកគ្រាប់បាល់បានមួយគ្រាប់ និងជួយការប្រកួតជាច្រើនផ្សេងទៀតនៅវគ្គផ្តាច់ព្រ័ត្រដណ្ដើមពានរង្វាន់ FIFA World Cup 2018 ក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។

    Image result for Ivan Perisic

    យោងទៅតាមការសែត Daily Metro បានឲ្យដឹងថាក្លិបយក្សអ៊ីតាលី Inter Milan នឹងមិនអនុញ្ញាតឱ្យទ្រព្យសម្បត្តិរបស់ពួកគេចាកចេញពីកីឡដ្ឋាន San Siro ក្នុងតម្លៃតិចជាង ៦២ លានផោននោះទេ ។ ក្រុមបិសាចក្រហមបានធ្វើការដេញថ្លៃខ្សែប្រយុទ្ធរូបនេះម្ដងរួចទៅហើយក្នុងតម្លៃ ៣៥ លានផោន កាលពីខែមិថុនាឆ្នាំមុន ប៉ុន្តែភាគីខាងអ៊ីតាលីបានបដិសេធក្នុងការដេញថ្លៃនោះ ខណះ Inter Milan ទាមទាតម្លៃខ្លួន ៤៨ លានផោន ។

    Image result for Ivan Perisic

    លោក Mourinho បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបង្ហាញទម្រង់លេងនៅ World Cup របស់ Perisic ហើយមានបំណងចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃណាមួយ ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានបង្ហាញខ្លួន ៣៩ ប្រកួតឱ្យក្លឹប Inter កាលពីរដូវកាលមុនដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់និងបញ្ជូនបាល់ឲ្យគេស៊ុតបាន ១១ ដងថែមទៀតផង ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី