TIMgate៖ Marcelo នឹងចូលរួមជាមួយក្រុម Juventus នេះជាអ្វីដែលខ្ញុំជឿថាអាចនឹងកើតឡើង

30125
  • ខ្សែការពាររបស់ជើងឯកទ្វីបអឺរ៉ុបក្លិប Real Madrid កីឡាករ Marcelo ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹប Juventus ចាប់តាំងពីកីឡាករ Cristiano Ronaldo បានផ្ទេរទៅកាន់ក្រុមយក្សអ៊ីតាលី ហើយគាត់បានបង្កើតពាក្យចចាមអារ៉ាមអំពីអនាគតរបស់គាត់ ។

    ក្រោយពីកំពូលខ្សែប្រយុទ្ធ Ronaldo បានចុះហត្ថលេខាជាមួយក្លឹបសេះបង្កង់ Juventus រួចមកប្រធានក្រុមជម្រើសជាតិព័ទុយហ្គាល់រូបនេះបានស្នើទៅកាន់ក្លឹប Juventus ឲ្យធ្វើការនាំយក Marcelo របស់ប្រេស៊ីលមកចូលរួមជាមួយ ។ តារារបស់ព័រទុយហ្កាល់រូបនេះបានបង្កើតចំណងជិតស្និទ្ធមួយនិង Marcelo អស់រយៈពេលប្រាំបួនឆ្នាំមកហើយ ។

    Image result for marcelo ronaldo

    បើទោះបីជាវាត្រូវបានគេអះអាងថាកីឡាករប្រេស៊ីលគឺគ្រាន់តែនៅទីនោះដើម្បីជួបជាមួយគ្រូបង្វឹកថ្មីលោក Julen Lopetegui ហើយការបោះពុម្ពផ្សាយជាភាសាអេស្ប៉ាញបានឲ្យដឹងថាគាត់អាចនឹងមានវត្តមាននៅទីនោះដើម្បីពិភាក្សាអំពីរឿងផ្សេងទៀតដូចជាអនាគតរបស់គាត់ជាដើម ។ ខ្សែការពារឆ្វេង Alex Sandro របស់ក្រុម Juventus ក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងផងដែរជាមួយនឹងការផ្លាស់ប្តូរចេញពីក្លឹបដោយមានដូចជាក្លឹប Manchester United និង Paris Saint-Germain ដែលសុទ្ធសឹងតែចង់ចុះហត្ថលេខាជាមួយខ្សែការពារសញ្ជាតិប្រេស៊ីល ។

    Image result for marcelo ronaldo

    ភ្នាក់ងាររបស់ FIFA លោក Beppe Accardi កាលពីពេលថ្មីៗនេះបាននិយាយថាទោះបីជាក្រុម Los Blancos ( Real Madrid ) មិនមានការព្រួយបារម្ភអំពីស្ថានការណ៍នេះក៏ដោយក៏ខ្សែការពារឆ្វេងរូបនេះអាចនឹងចាកចេញពី Real នៅក្នុងទីផ្សាដោះដូរកីឡាករខាងមុខនេះ ។ ខណះការសែត TIMgate បានឱ្យដឹងថា៖ ” Marcelo នឹងចូលរួមជាមួយក្រុម Juventus នេះជាអ្វីដែលខ្ញុំជឿថាអាចនឹងកើតឡើង “៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី