
យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថាក្លឹប Napoli កំពុងត្រៀមលុយ ៤៥ លានអឺរ៉ូសម្រាប់នាំយកខ្សែប្រយុទ្ធ Karim Benzema របស់ក្លិបអធិរាជស Real Madrid ។
គេជឿជាក់ថាគ្រូបង្វឹកថ្មីរបស់ក្លឹបយក្សរបស់អ៊ីតាលីលោក Carlo Ancelotti ចង់បានកីឡាករសញ្ជាតិបារាំងរូបនេះមកដឹកនាំម្ដងទៀត ហើយលោកកំពុងធ្វើការទាក់ទងនឹងផ្ទេរនេះដោយផ្ទាល់ខ្លួនតែម្ដង ។ ប្រភពជាច្រើនរបស់អ៊ីតាលីបានសង្ស័យខុសគ្នាជាមួយនិងសារព័ត៌មានរបស់ Daily Mail ខណៈដែលពួកគេអះអាងថាក្រុម Los Blancos ( Real Madrid ) នឹងមិនលក់ខ្សែប្រយុទ្ធកណ្ដាលម្នាក់នោះទេ ក្រោយពីកីឡាករ Cristiano Ronaldo ចាកចេញបាត់ទៅហើយ ។
ម្ចាស់អាវលេខ ៩ របស់ក្លឹប Real Madrid កីឡាករ Karim Benzema មានកិច្ចសន្យាដែលនឹងបន្ដរហូតដល់ឆ្នាំ ២០២១ ជាមួយនិងតម្លៃផ្ដាច់កុងត្រាតម្លៃ ១ ពាន់លានអឺរ៉ូ ៕
ដោយ៖តារា