
Tottenham Hotspur បានធ្វើដំណើរទៅដល់ក្រុង Turin សម្រាប់ការហ្វឹកហាត់នៅថ្ងៃចន្ទ ទី១២ កុម្ភៈ មុនជំនួប UEFA Champions League ជាមួយម្ចាស់ផ្ទះ Juventus វគ្គ១៦ក្រុម ជើងទី១ នៅរាត្រីថ្ងៃអង្គារ ទី១៣ កុម្ភៈ។
ក្រុមម្ចាស់ផ្ទះរហស្សនាមសេះបង្កង់មានកីឡាករមួយចំនួនរងរបួសដូចជា Blaise Matuidi។ ចំណែកតារាឆ្នើម Paulo Dybala ពុំបានចូលលេងច្រើនសប្ដាហ៍មកហើយ ខណៈអ្នកចាំទីចាស់វស្សា Gianluigi Buffon ទើបវិលចូលហ្វឹកហាត់។
អ្នកចាត់ការ Juventus លោក Massimiliano Allegri និយាយថា ក្រុមរបស់លោកមានពេល១៨០នាទីដើម្បីប្រកួត ហើយពេលខ្លះក៏ជួបការលំបាកព្រោះ Spurs ជាក្រុមដ៏ល្អ ជាពិសេសអ្នកប្រយុុទ្ធជួរមុខទាំង៤។ លោកនឹងព្យាយាមប្រើយុទ្ធសាស្ត្រ ដោយផ្អែកលើសមត្ថភាពរបស់កូនក្រុមនីមួយៗ។
ចំណែក Harry Kane ខ្សែប្រយុទ្ធរបស់់ Tottenham Hotspur ជឿជាក់ថា ក្រុមខ្លួូនអាចធ្វើបានល្អ ព្រោះក្នុងវគ្គចែកពូលកន្លងទៅ ស្ទើរគ្មាននរណាជឿថា ក្រុមរបស់គេអាចមានឱកាសឡើងមកកាន់វគ្គ១៦ក្រុមបែបនេះទេ។ ក្រុមរបស់គេមកទីនេះដោយក្ដីគោរពចំពោះ Juventus តែក៏មានជំនឿចិត្ត ហើយរំពឹងថា នៅទឹកដី Wembley ពួកគេនឹងអាចកំដរក្រុមអ៊ីតាលីមួយនេះដោយស្រួល៕
ដោយ៖ តារា