
ក្រោយធ្លាក់ចេញពីពានរង្វាន់ ហ៊ុនសែនខាប់ គ្រូបង្គោលរបស់ក្លឹប វិសាខា លោក ហុក សុជីវ័ន បានពន្យល់ថាមកពីមូលហេតុនៅខ្វះគុណភាពនៅតំបន់ប្រយុទ្ធ ។
លោក ហុក សុជីវ័ន បាននិយាយថា៖ ” ទម្រង់លេងរបស់យើងនៅស្ទើរគ្រប់កន្លែង ដោយសារកីឡាករមួយប៉ែកខាងលើ គាត់មិនសូវបានលេងជាមួយគ្នា នៅស្ទើមែនទែន ។ ប៉ុន្តែដូច ឌីណា ផែង សាន គីមហេង តាំងពីចូលមក ពួកគេមិនដែលបានលេងជាមួយគ្នា អ៊ីចឹងតំបន់លេងនៅស្ទើ ។ តែអ្វីដែលយើងដាក់ឲ្យលេង គឺគាត់ធ្វើបាន ដូចជាការលើកបាល់ជ្រុង និយាយទៅ Set Play របស់យើងបានល្អ “។
គួរបញ្ជាក់ផងដែរថា ក្រុមចំណូលថ្មី វិសាខា បានធ្លាក់ចេញពីពានរង្វាន់ ហ៊ុនសែនខាប់ ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើង ក្រុមការពារជើងឯកពាននេះឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង ដោយសរុបទាំងពីជើង ១-២ ៕
ដោយ៖តារា