
តារាចម្រៀង Original Song ខាំ លន់ចេន បានបង្ហាញខ្លួនក្នុងនាមជាកីឡាករអាជីព កាលពីជំនួបរវាងក្លឹប បឹងកេត និង វេស្ទើនភ្នំពេញ ក្នុងតង់ទី២ នៅជើងទីពីរ នៃវគ្គ ១៦ ក្រោមចុងក្រោយ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ ហ៊ុនសែនខាប់ ។
ម្ចាស់បទ Original Song ” ប្រុសម្នាក់នេះសំខាន់នៅពេលណា ” បានថ្លែងនៅក្រោយប្រកួតថា៖ ” ចំណុចធំបំផុតទីមួយគឺ កម្លាំង វាជាបញ្ហាធំតែម្ដង ចំពោះការលេងតាក់ទិច យើងត្រូវតែពង្រឹងបន្ថែមទៀត ។ សម្រាប់ការយល់ចិត្តគ្នាវិញគឺល្អ ព្រោះគ្រូបានរៀបចំទុកមុនជាការស្រាប់ តែខ្ញុំនឹងប្រឹងប្រែងពង្រឹងខ្លួនបន្ថែមទៀត ជាពិសេសកម្លាំងឲ្យបានល្អ “។
ដោយ៖តារា