ផ្លូវការ!! Liverpool បានចុះហត្ថលេខាជាមួយអ្នកចាំទី Alisson ពីក្លិប Roma ក្នុងតម្លៃខ្លួន ៦៥ លានផោន

8961
  • ហង្សក្រហម Liverpool បានបញ្ចប់ការចុះហត្ថលេខាលើអ្នកចាំទី Alisson Becker ពីក្លិប AS Roma ជាផ្លូវការហើយក្នុងតម្លៃខ្លួន ៦៥ លានផោន ក្នុងកិច្ចសន្យារយៈពេលប្រាំមួយឆ្នាំ ។

    Image result for alisson becker to liverpool

    ក្លឹបហង្សក្រហម Liverpool បានធ្វើការប្រកួតប្រជែងជាមួយនិងក្លឹបតោខៀវ Chelsea ដើម្បីដណ្តើមយកអ្នកចាំទីរវ័យ ២៥ ឆ្នាំដែលបានបង្ហាញខ្លួនយ៉ាងល្អឱ្យក្រុមជម្រើសជាតិប្រេស៊ីលនៅក្នុងការប្រកួតដណ្ដើមពានរង្វាន FIFA World Cup កន្លងទៅនេះ ។ Alisson ក៏ធ្លាប់លេងទល់នឹងក្រុមហង្សក្រហមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនផងដែរ ។ ប៉ុន្តែឥឡូវនេះគាត់បានក្លាយទៅជាកីឡាកររបស់ Liverpool និងក្លាយជាអ្នកចាំទីដៃទី១ សម្រាប់ក្លឹបក្រោយពីផ្ដួល់អ្នកចាំទី Loris Karius និង Simon Mignolet នៅឯកីឡដ្ឋាន Anfield ។

    Image result for alisson becker to liverpool

    Alisson Becker បាននិយាយថា៖ “ខ្ញុំពិតជារីករាយណាស់ វាជាក្តីសុបិន្តមួយដែលបានក្លាយជាការពិតដើម្បីស្លៀកសំលៀកបំពាក់ក្រុមដ៏ល្បីល្បាញ ។ ទាក់ទងនឹងជីវិតរបស់ខ្ញុំនិងអាជីពរបស់ខ្ញុំវាគឺជាជំហានដ៏ធំមួយសម្រាប់ខ្ញុំក្នុងការចូលរួមជាមួយក្លឹបនិងគ្រួសារនេះ ។ អ្នកអាចប្រាកដថាខ្ញុំនឹងផ្តល់ឱ្យទាំងអស់របស់ខ្ញុំ” ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី