ក្លឹបអ្នកមានបុណ្យ FC Barcelona ដាក់សំណើរ ៣០ លានអឺរ៉ូ សុំទិញកីឡាករឆ្នើមរបស់រុស្សីម្នាក់

9442
  • យោងទៅតាមកាសែតរបស់ប្រទេសរុស្សី Championat.ru បានឱ្យដឹងថាក្លឹបអ្នកមានបុណ្យ FC Barcelona បានផ្តល់ទឹកប្រាក់ចំនួន ៣០ លានអឺរ៉ូសម្រាប់ខ្សែបម្រើជម្រើសជាតិរុស្ស៊ីនិងកីឡាករ Aleksandr Golovin របស់ក្លឹប CSKA ។ ប្រភពដដែលនេះក៏បានអះអាងដែរថាអ្នកតំណាងរបស់ក្លឹប Barcelona បានទាក់ទងជាមួយកីឡាករ Golovin ក្នុងអំឡុងពេលការប្រកួត World Cup ។

    Image result for Aleksandr Golovin

    នៅទីបញ្ចប់ក្លឹប CSKA បានច្រានចោលការផ្តល់ជូនរបស់ក្រុម Catalans មួយនេះចោល ។ ទោះជាយ៉ាងណាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូមួយនេះបានទទួលសំណើរអំពីការផ្តល់ជូនសម្រាប់តារារបស់ពួកគេពីក្លិបនៅតំបន់អឺរ៉ុបជាច្រើន ។ ក្នុងចំណោមគូប្រជែងជាមួយក្លឹប Barce សម្រាប់ការចង់នាំយក Golovin គឺមាន Chelsea, Monaco រួមជាមួយនិងក្លឹប Juventus ផងដែរ ។ ទំនាក់ទំនងដ៏រឹងមាំជាមួយរុស្ស៊ីអាចនឹងមានអត្ថប្រយោជន៍សម្រាប់ក្រុមតោខៀវ Chelsea និង ក្លឹប Monaco ដែលអាចជាផលពិបាកសម្រប់ក្រុម Catalans និង Juventus ក្នុងប្រកួតប្រជែងនេះ ។

    Related image

    ខ្សែបម្រើ Aleksandr Golovin មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការប្រកួត World Cup ឲ្យក្រុមម្ចាស់ផ្ទះរុស្ស៊ី ។ ដោយក្រុមជម្រើសជាតិរបស់គាត់បានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រផងដែរ ខណៈដែលខ្សែបម្រើរូបនេះបានស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់ផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី