ភ្នាក់ងាររបស់ Petr Cech ច្រានចោលពាក្យចចាមអារ៉ាមដែលថាអ្នកចាំទីរូបនេះនឹងវិលទៅ Chelseaវិញ

42816
  • ភ្នាក់ងាររបស់អ្នកចាំទី Petr Cech លោក Viktor Kolar បានច្រានចោលពាក្យចចាមអារ៉ាមដែលថាអ្នកចាំទីចាស់វស្សារូបនេះនឹងវិលត្រឡប់ទៅកីឡាដ្ឋាន Stamford Bridge វិញ ។

    Image result for Petr Cech

    លោក Kolar បានប្រាប់ទៅ ESPN FC ថា៖ “វាតែងតែរវល់នៅរៀងរាល់ទីផ្សាផ្ទេរកីឡាករបើកនៅជុំវិញ Petr Cech ដែលជាអ្នកចាំទីដ៏អស្ចារ្យនៅក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែគាត់ផ្តោតសំខាន់លើរដូវកាលថ្មីជាមួយ Arsenal ប៉ុន្តែក៏គ្មានការផ្តល់ជូនណាមួយច្បាស់លាស់នោះដែរ” ។

    Image result for Petr Cech

    នៅខណៈនោះផងដែរ Chelsea កំពុងតែមានការផ្លាស់ប្តូរជាច្រើន ហើយអ្នកចាំទីដៃស្អិត Thibaut Courtois ដែលត្រូវបានគេរាយការណ៍ថាកំពុងតែមានវត្តមាននៅលើទឹកដីទីក្រុងម៉ាឌ្រីដ ។ ទោះបីជាយ៉ាងណាក៏ដោយ Petr Cech ដែលមានវ័យ ៣៦ ឆ្នាំទៅហើយគឺជាកីឡាករដែលមិនទំនងជាអាចនិងជំនួសបាននោះទេ ។

    Image result for Thibaut Courtois

    អ្នកចាំទី Kasper Schmeichel របស់ក្លឹបកញ្ជ្រោងខៀវ Leicester City ក៏កំពុងស្ថិតនៅលើរាដាចង់បានរបស់ក្រុមតោខៀវ Chelsea ផងដែរ ខណៈអ្នកចាំទី Jack Butland របស់ក្លឹប Stoke City ក៏ស្ថិតនៅក្នុងការចង់បានកាលពីរដូវកាលមុនផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី