ក្ដីសង្ឃឹមរបស់ Real Madrid ត្រូវបានបញ្ចប់ ក្រោយពី Neymar ប្តេជ្ញាចិត្តបន្ដរួមរស់ជាមួយ PSG

7111
  • Neymar បានច្រានចោលពាក្យចចាមអារ៉ាមដែលថាខ្លួននឹងចាកចេញក្លឹប Paris Saint-Germain នៅពេលដែលតារាបាល់ទាត់ប្រេស៊ីលរូបនេះបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់គាត់ចំពោះម្ចាស់ជើងឯកបារាំង ។

    Image result for Neymar

    ក្លិប Real Madrid កំពុងតែស្វែងរកអ្នកជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានផ្ទេរទៅកាន់ក្លឹប Juventus ហើយត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Neymar ទោះបីជាក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបបានច្រានចោលក្នុងការចង់បានកីឡាករវ័យ ២៦ ឆ្នាំរូបនេះក៏ដោយ ។ ទោះបីជាយ៉ាងណាក៏ដោយ Neymar បាននិយាយថាគាត់គ្មានគម្រោងចាកចេញពីម្ចាស់ជើងឯក Ligue 1 នោះឡើយ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ី ដែលប្រទេសប្រេស៊ីលបានចាញ់បែលហ្សិកក្នុងវគ្គ ៤ ក្រុមចុងក្រោយ ។

    Related image

    Neymar បាននិយាយប្រាប់ Fox Sports ថា៖ “ខ្ញុំនឹងស្នាក់នៅ ។ ខ្ញុំមានកិច្ចសន្យាជាមួយនឹងក្លឹប PSG ហើយខ្ញុំបានជ្រើសរើសយកការប្រកួតប្រជែងសម្រាប់អ្វីដែលថ្មីនិងគោលដៅខ្ពស់ជាងនេះ ។ ខ្ញុំនឹងមិនផ្លាស់ប្តូរចិត្តរបស់ខ្ញុំទេ ព្រោះខ្ញុំសង្ឃឹមថាយើងអាចទទួលបានជោគជ័យក្នុងរដូវកាលរថ្មីនេះ ។ សារព័ត៌មានបានធ្វើការបង្កើតពាក្យចចាមអារ៉ាមទាំងនេះ ប៉ុន្តែមនុស្សគ្រប់គ្នាដឹងថាតើខ្ញុំយកចិត្តទុកដាក់ចំពោះ PSG ប៉ុណ្ណា “។

    Related image

    Kylian Mbappe ដែលជាមិត្តរួមក្រុមរបស់ Neymar នៅក្នុងក្រុម PSG ដែលត្រូវបានជាប់ជាកីឡាករវ័យក្មេងឆ្នើមបំផុត ហើយរូបគេក៏បានជួយប្រទេសបារាំងទទួលបានជើងឯកពានរង្វាន់ World Cup នោះក៏ត្រូវបានគេភ្ជាប់ទំនាក់ទំនងជាមួយនឹងជាមួយនិងក្លឹប Real Madrid ផងដែរ ។ Neymar ទោះជាយ៉ាងណាក៏ត្រូវបានគេដឹងថាកំពុងតែរីករាយឱកាសក្នុងការចាប់ដៃគូរជាមួយកីឡាករវ័យ ១៩ ឆ្នាំរូបនេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីរបស់ក្លឹប PSG លោក Thomas Tuchel ។

    Related image

    Neymar បានបន្ថែមថា៖ “គាត់ជាបាតុភូតមួយដែលជាកីឡាករដ៏អស្ចារ្យយើងបានដឹងថាសម្រាប់មួយរយៈពេលនេះ ខ្ញុំនៅជាមួយគាត់ជារៀងរាល់ថ្ងៃ និងដឹងថាតើគាត់មានគុណភាពគាត់ប៉ុណ្ណា ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ពេលឃើញគាត់ឈ្នះការប្រកួត World Cup  ។ ខ្ញុំជឿជាក់ថាគាត់ក៏អាចប្រជែងក្នុងនាមជាកីឡាករល្អបំផុតនៅលើពិភពលោកក្នុងប៉ុន្មានឆ្នាំខាងមុខទៀត ។ វាជាការរីករាយក្នុងការជួបគាត់ម្តងទៀត ហើយយើងបាននិយាយជាមួយគ្នារៀងរាល់ថ្ងៃ សូម្បីតែនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក “។

    Related image

    Neymar ក៏បាននិយាយផងដែរអំពីអ្នកចាំទីចាស់វស្សា Gianluigi Buffon ដែលបានចូលរួមក្រុម PSG ពីក្រុមម្ចាស់ជើងឯក Serie A ក្លឹបសេះបង្កង់ Juventus ។ គាត់បាននិយាយថា៖ “វាគឺជាកិត្ដិយសមួយក្នុងការចែករំលែកបន្ទប់សំលៀកបំពាក់ជាមួយអ្នកចាំទីដ៏អស្ចារ្យម្នាក់ដូចជា Buffon សម្រាប់ប្រវត្តិសាស្រ្តរបស់គាត់និងសម្រាប់មនុស្សដែលគាត់មាន ។ គាត់មានច្រើនណាស់ដើម្បីផ្តល់ជូនយើងនូវបទពិសោធន៍ជាច្រើន” ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី