
កាលពីម្សិលមិញនេះកីឡាករវ័យក្មេង Vinicius Junior ត្រូវបានបង្ហាញថាជាកីឡាករថ្មីរបស់ក្លិប Real Madrid ជាផ្លូវការ ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះមានការរំភើបនិងរីករាយយ៉ាងខ្លាំងជាមួយនឹងដំណាក់កាលថ្មីរបស់គាត់ ។
ខ្សែប្រយុទ្ធវ័យក្មេងរបស់របស់ Real Madrid រូបនេះបាននិយាយថា៖ “នេះជាឱកាសដ៏ល្អបំផុតដែលកីឡាករមានហើយខ្ញុំនឹងលះបង់ច្រើនដើម្បីបង្ហាញថាខ្ញុំសមនឹងទទួលបានឱកាសនោះ “។
Vinicius ដឹងថាដើម្បីទទួលជ័យជម្នះនៅឯអធិរាជស Real Madrid អ្នកត្រូវតែលះបង់ជាច្រើន ប៉ុន្តែនេះគឺជាស្ថានភាពដែលមិនមែនជារឿងថ្មីសម្រាប់គាត់នោះទេ ។ Vinicius Junior បន្ដថា៖ “ការបូជាមិនមែនជារឿងថ្មីសម្រាប់ខ្ញុំទេ ខ្ញុំមកពីគ្រួសារដែលខ្ញុំបានរៀនច្រើន ប៉ុន្តែឥឡូវនេះខ្ញុំនៅឆ្ងាយព្រោះវាជាជំហានដំបូង “។ ទោះជាយ៉ាងណាខ្សែប្រយុទ្ធប្រេស៊ីលប្រាកដថាគាត់នឹងធ្វើឱ្យបានល្អបំផុតដើម្បីជួយក្លិប ។
ខ្សែប្រយុទ្ធវ័យក្មេងឆ្នើមរបស់ប្រេស៊ីលរូបនបន្ថែមទៀតថា៖ “ពេលនេះខ្ញុំមានឱកាសឈានដល់កំពូលនៃពិភពលោកនៅអាយុ ១៨ ឆ្នាំ ដែលជាក្លិប Real Madrid ខ្ញុំដឹងថាការសម្របសម្រួលនឹងមិនងាយស្រួលនោះទេ ប៉ុន្តែខ្ញុំត្រៀមខ្លួនរួចរាល់ដើម្បីធ្វើអ្វីដែលវាត្រូវការ ។ ខ្ញុំត្រូវតែអរគុណដល់ក្លឹប Real Madrid ដែលបានទុកចិត្តលើខ្ញុំ ហើយខ្ញុំបានជ្រើសយកម៉ាឌ្រីដព្រោះវាគឺជាក្រុមដ៏ល្អបំផុត ហើយខ្ញុំសង្ឃឹមថានឹងស្នាក់នៅទីនេះអស់រយៈពេលជាច្រើនឆ្នាំ យើងគឺជាក្លឹប Real Madrid ហើយយើងតែងតែចង់បានច្រើនជាងនេះ” ៕
ដោយ៖តារា