ខ្សែប្រយុទ្ធ Mauro Icardi គឺជាបេក្ខជនថ្មីម្នាក់ទៀតដើម្បីទៅជំនួសកន្លែងរបស់ CR7

20986
  • ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនកីឡាករ Mauro Icardi ត្រូវបានគេរាយការណ៍ថាត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីទិញរបស់ម៉ាឌ្រីដសម្រាប់រដូវក្តៅនេះ ។

    Image result for Mauro Icardi

    ក្លឹបទាំងពីរបានធ្វើការចរចាគ្នាម្ដងរួចហើយ កាលពីរដូវកាលមុន ប៉ុន្តែកិច្ចព្រមព្រៀងនេះបានបរាជ័យដោយសារតែក្លឹប Inter  Milan ចង់ឱ្យមាន Icardi បន្តរួមរស់យ៉ាងហោចណាស់ត្រឹមពាក់កណ្ដាលនៃរដូវកាលនេះ ។

    Related image

    ឥឡូវនេះវាបានក្លាយទៅជាប្រធានបទថ្មីមួយទៀតសម្រាប់ក្លិប Real Madrid ដោយសារតែការចាកចេញរបស់កីឡាករ Cristiano Ronaldo ហើយក្លឹបប្រាកដថាពួកគេអាចមានលទ្ធភាពទិញយកកីឡាកររបស់ក្លឹបយក្សអ៊ីតាលី ស្របពេលដែលលក្ខខណ្ឌនៃការទិញផ្ដាច់កុងត្រានាពេលបច្ចុប្បន្នមានត​ម្លៃចំនួន ១១០ លានអឺរ៉ូ ។

    Image result for Mauro Icardi

    ទោះជាយ៉ាងណាសាពត៌មាននៅអ៊ីតាលីបានរាយការណ៍ថាក្រុម Inter កំពុងតែត្រៀមខ្លួនរួចរាល់ដើម្បីផ្តល់កិច្ចសន្យាថ្មីឲ្យទៅ Mauro Icardi និងផ្ដល់ប្រាក់ឈ្នួលឲ្យបានល្អប្រសើរជាងមុន ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី