iPhone កាន់តែវិសេសវិសាលជាងគេ ជាមួយតម្លៃ​ចាប់ពី ៣៩៩ ដុល្លារ ដល់ ១.៤៤៩ ដុល្លារប៉ុណ្ណោះ

7185

ឆ្នាំ២០២០នេះ ក្រុមហ៊ុនផ្លែប៉ោម​បានចេញ iPhone តម្លៃសមរម្យ ចាប់ពី ៣៩៩ដុល្លារដល់ ១ ៤៤៩ ដុល្លារ គួរឲ្យចង់បានបំផុត ។ វាប្រកបដោយគុណភាព និងទាន់សម័យ ជាពិសេស​ iPhone ម៉ូដែលទាំងនេះ​ទទួលបានកំណែអាប់ដេតថ្មីៗ និងបច្ចេកវិទ្យាទាន់សម័យចុងក្រោយបំផុត​ ។ តាមការចេញផ្សាយរបស់ប្រភព phonearena កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០​​បញ្ជាក់ថា អាយហ្វូនខាងក្រោម​របស់​ផ្លែប៉ោម​គឺមានតម្លៃសមរម្យ​ ចាប់ពី​៣៩៩ដុល្លារ ដល់ជាង១០០០ដុល្លារប៉ុណ្ណោះ ៖

ប្រភពថា iPhone 11 Pro និង iPhone 11 Pro Max តម្លៃរបស់វា ចាប់ពី១០០០ ដុល្លារ ដល់ ១៤៥០ ដុល្លារ​អាមេរិក ។

ស្មាតហ្វូនទាំង២ម៉ូដែលនេះ ​ត្រូវបានចាត់ទុកថា ល្អបំផុត បំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ​របស់ផ្លែប៉ោម ។ គេអាចទិញបាននៅពេលឥឡូវនេះ ម៉ូដែល iPhone 11 Pro និង iPhone 11 Pro Max ។

ប្រភពថា iPhone 11 នៅមានតម្លៃប្រហែល១ពាន់ដុល្លារផងដែរ ។ ប្រសិនបើអ្នកចង់បាន iPhone ដែលល្បឿនលឿនបំផុតនោះ អ្នកអាចទទួលបានវាឥឡូវនេះភ្លាម ប៉ុន្តែទំហំរបស់វាក៏ជាចំណុចដែលត្រូវពិចារណាដែរ ។ ដូច្នេះ Apple មិនទុកឱ្យអ្នកនូវជម្រើសច្រើនទេ នៅឆ្នាំនេះ២០២០នេះ ។ អ្នកត្រូវបង្ខំចិត្តទៅរក iPhone 11 Pro ដែលមានតម្លៃប្រហែល​ទៅនឹង iPhone 11 ផងដែរ គឺប្រហែល​១ពាន់ដុល្លារ ។

ផ្លែប៉ោមផ្តល់ជូននូវ iPhone 11 Pro នៅក្នុងទំរង់ទំហំផ្ទុកផ្សេងៗគ្នា ។ ជម្រើស 64 ជីកាបៃ, ជម្រើស 256 ជីកាបៃ និងជម្រើស 512 ជីកាបៃ ហើយតម្លៃរបស់វា គឺ 999 ដុល្លារ, 1149 ដុល្លារ និងតម្លៃ1349 ដុល្លារ ។ ចំណែក iPhone 11 Pro Maxវិញ មានតម្លៃចាប់ពី១១០០ដុល្លារឡើងទៅ ។ ម៉ូដែល iPhone 11 Pro Max នេះ ស្រស់ស្អាត មានពណ៌ប្រាក់ ពណ៌ប្រផេះ និងពណ៌មាស ឬពណ៌បៃតង ។ អេក្រង់ធំជាង iPhone 11 Pro ។

រីឯ iPhone មានតម្លៃសមរម្យបំផុតចំណាយចាប់ពី ៦០០ ដុល្លារ ដល់៩០០ ដុល្លារ វិញ គឺ iPhone 11 ក៏ដូចជាទូរស័ព្ទ iPhone 8 ។ លក្ខណៈពិសេស​របស់ម៉ូដែល​ទាំងនេះ​ នៅតែខ្លាំងអស់អស្ចារ្យ និងគួរឱ្យស្រលាញ់ បូករួមគុណភាពល្អអស់ទាស់ ។

iPhone ដែលចំណាយត្រឹម ៣៩៩ ដុល្លារ ដល់ ៥៤៩ ដុល្លារ គឺ iPhone SE ។ នៅខាងក្រៅ មិនមានអ្វីប្លែកនោះទេ ដូចគ្នា iPhone 8 គ្មាន 3D Touch នោះទេ ប៉ុន្តែនៅផ្នែកខាងក្នុងវិញ បង្កប់នូវលក្ខណៈពិសេសដូច iPhone ស៊េរី 11 ។ វាមានតម្លៃចាប់ផ្តើមពី ៣៩៩ ដុល្លារ សម្រាប់ជម្រើសទំហំ 64GB ប៉ុន្តែទំហំផ្ទុក128 GB តម្លៃដល់ ៤៤៩ ដុល្លារ ឬទំហំ 256GB វិញ និង ៥៤៩ ដុល្លារ ៕

ដោយ៖ យ៉ាត

ប្រភព :

phonearena

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី