ក្លឹប Atletico Madrid កំពុងតែតាមចែចង់ Olivier Giroud ពីក្លឹបតោខៀវ Chelsea

8665
  • យោងតាមអ្នកកាសែតជនជាតិអ៊ីតាលីលោក Gianluca Di Marzio បាននិយាយថាក្លឹប Atletico Madrid ចង់បានខ្សែប្រយុទ្ធខ្សែប្រយុទ្ធ Olivier Giroud របស់ក្លឹបតោខៀវ Chelsea នៅរដូវក្ដៅនេះ ។

    Image result for Olivier Giroud

    ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះបានជាប់ជម្រើស ១១ នាក់ដំបូងរហូតក្រោមការដឹកនាំរបស់លោក Didier Deschamps និងបានជួយក្រុមមាន់គកបារាំងលើកពាន FIFA World Cup 2018 កាលពីពេលថ្មីៗនេះថែមទៀតផង ខណះប្រធានក្លឹប Atletico Madrid កំពុងតែចង់បានរូបគេឲ្យទៅចាប់ដៃគូជាមួយនឹងមិត្តរួមជាតិរបស់ពួកគេគឺកីឡាករ Antoine Griezmann ។

    Image result for Olivier Giroud with Antoine Griezmann

    ក្រុមតោខៀវ Chelsea អាចនឹងរីករាយក្នុងការលក់ Giroud ខណៈដែលពួកគេបន្តការដេញតាមខ្សែប្រយុទ្ធ Gonzalo Higuain របស់ក្រុមសេះបង្កង់ Juventus ដែលធ្លាប់ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីរបស់ក្រុមតោខៀវលោក Maurizio Sarri កាលពីលេងនៅក្លឹប Napoli ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី