ផ្លូវជាតិលេខ៣ តម្លៃជិត ២២០លានដុល្លារ អាចបញ្ចប់មុនការគ្រោងទុក ៩ខែ

6408

ផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត ប្រវែងជិត ១៣៥គីឡូម៉ែត្រ ដែលកំពុងស្ថាបនាឡើងវិញ សម្រេចបាន ៧៤ភាគរយហើយ។ នេះបើតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។

គួរឱ្យដឹងថា គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែង សរុបជិត ១៣៥គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស ប្រវែង ៦៩,៩០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា ៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពតប្រវែង ៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ AC កម្រាស់ ៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ចែកជា ២គន្លង។
ការស្ថាបនាឡើងវិញនៃផ្លូវជាតិលេខ៣នេះ មានរយៈពេល ៤៨ខែ តាមគម្រោងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាពនៃការសាងសង់បានដំណើរការដោយភាពរលូន ការសាងសង់អាចនឹងត្រូវបញ្ចប់មុនគម្រោងរយៈពេល ៩ខែ ពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន ៧៤%ហើយ។

សូមជម្រាបថា ការស្ថាបនាផ្លូវជាតិលេខ៣នេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១លានដុល្លារ ជាហិរញ្ញប្បទានសម្បទានពីប្រទេសចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី