ឡូយណាស់! ស្មាតហ្វូន Honor X10 កាមេរ៉ាក្រោយ ៣ គ្រាប់ បើកសម្ពោធហើយ

6482

ក្រុមហ៊ុនសាខារបស់ Huawei បានសម្ពោធ​ស្មាតហ្វូន​តម្លៃធុនធម្យម​ថ្មីបំផុតរបស់ខ្លួន គឺ Honor X10 នៅក្នុងប្រទេសចិន ។ តម្លៃ​របស់វា​ចាប់ផ្តើមពី​ ១ ៨៩៩ យន់ ឬប្រហែល ២៦៧ដុល្លារអាមេរិកឡើងទៅ ។ ដំណើរការលក់​ស្មាតហ្វូន​នេះ ប្រហែលចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០​ ។ វាមាន​ពណ៌៤ជម្រើស ៖ ពណ៌ខៀវ (Sapphire Blue), ពណ៌ខ្មៅ (Midnight Black), ពណ៌ប្រាក់ (Titanium Silver) និងពណ៌ទឹកក្រូច (Fiery Orange) ។

ស្មាតហ្វូន Honor X10 បំពាក់ដោយលក្ខណៈពិសេស ជាមួយអេក្រង់ទំហំ 6.63 អ៊ីន, មានផ្ទៃបង្ហាញរូបភាពក្នុងកម្រិត Full HD+ (1080×2400 ភីកសែល) ។ ឧបករណ៍នេះ​បំពាក់ដោយអេក្រង់​កញ្ចក់កោង ជាមួយកម្រិត Refresh Rate 90Hz ។ វាដំណើរការដោយបន្ទះឈីប​ Kirin 820 5G របស់ក្រុមហ៊ុន Huawei ផ្ទាល់ ។ វាបានបង្ហាញខ្លួនជាមួយ​រ៉េម​ទំហំ 6GB និងទំហំ 8GB ។

ស្មាតហ្វូននេះ មានអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ​ 64GB និងទំហំ 128GB ។ អ្នកប្រើប្រាស់ ក៏អាចបន្ថែមទំហំផ្ទុក​តាមរយៈកាត microSD ផងដែរ ។ ស្មាតហ្វូន Honor X10 ប្រតិបត្តិការដោយ Android 10 និងអាចគាំទ្រជាមួយប្រព័ន្ធប្រតិបត្តិការ Magic UI 3.1.1.ផងដែរ ។

ស្មាតហ្វូននេះអាចបំពាក់បានស៊ីមពីរ និងបច្ចេកវិទ្យាស្កេនម្រាមដៃ​​នៅជ្រុងចំហៀងទូរស័ព្ទ ។ កាមេរ៉ា​៣គ្រាប់, កាមេរ៉ាគោលទំហំ 40MP មួយគ្រាប់ កម្រិត Aperture f/1.8, កាមេរ៉ា ultra-wide មួយគ្រាប់ទំហំ 8M កម្រិត Aperture f/2.4 និងកាមេរ៉ា macro ៤សង្ទីម៉ែត្រ​ ទំហំ2MP មួយគ្រាប់ មានកម្រិត Aperture f/2.4 ។ កាមេរ៉ានៅខាងមុខ​ ១គ្រាប់ ទំហំ 16MP សម្រាប់ថតរូប​សែលហ្វី កម្រិត Aperture f/2.2 ។ ស្មាតហ្វូន Honor X10 មានទំហំ 163.7×76.5×8.8 មីល្លីម៉ែត្រ បំពាក់ដោយថ្ម 4300mAh គាំទ្រការសាកថ្ម​លឿនរហ័ស 22.5W ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Honor ដែលជាសាខារបស់ក្រុមហ៊ុន Huawei បានចេញសម្ពោធ ថេប្លេត Android ថ្មីបំផុត​របស់ខ្លួននៅក្នុងប្រទេសចិន ។ ថេប្លេតនេះ​ មានឈ្មោះថា Honor Tablet V6 ជាថេប្លេតគាំទ្របច្ចេកវិទ្យា​​ 5G ដំបូងគេបំផុតរបស់ក្រុមហ៊ុន ។

ឧបករណ៍​ទាំងនេះ​ មានជម្រើស​៣ពណ៌ គឺប្រផេះ, បៃតង និងខ្មៅ ។ តម្លៃរបស់វា​មិនទាន់ដឹងលម្អិត​នោះឡើយ ហើយវាប្រហែល​ដាក់លក់នៅប្រទេសចិន​ក្នុងខែមិថុនា ឆ្នាំ២០២០ ។ ថេប្លេតនេះ ប្រតិបត្តិការដោយប្រព័ន្ធ Android 10 និងដំណើរការដោយ​បន្ទះឈីប Kirin 985 របស់ក្រុមហ៊ុន Huaweiផ្ទាល់ ៕

ដោយ៖ យ៉ាត

ប្រភព :

timesofindia

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី