
កីឡាករចំណូលថ្មីរបស់ក្លិបអធិរាជស Real Madrid បានបង្ហាញចំណាប់អារម្មណ៍ថាខ្លួនចូលចិត្តលេងជាមួយអតីតខ្សែប្រយុទ្ធរបស់ក្លឹប FC Barcelona គឺកីឡាករ Neymar JR ។
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Vinicius Junior ត្រូវបានបង្ហាញខ្លួនជាផ្លូវការកាលពីរសៀលថ្ងៃសុក្របន្ទាប់ពីបញ្ចប់ការផ្ទេរចេញពីក្លិប Flamengo ក្នុងតម្លៃខ្លួន ៤៥ លានអឺរ៉ូ។
ខ្សែប្រយុទ្ធរបស់ក្លឹប PSG កីឡាករ Neymar ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្លឹប Los Blancos នៅរដូវក្ដៅនេះ ស្របពេលដែលក្លឹបអធិរាជសបានបដិសេធន៍ថាពួកគេមិនទាក់ទងជាមួយខ្សែប្រយុទ្ធរបស់ក្រុម Selecao ( ប្រេស៊ីល ) នោះទេ ។
“ខ្ញុំគិតថារបៀបលេងរបស់ខ្ញុំគឺស្រដៀងទៅនឹង Neymar ។ ពួកគេបានប្រៀបធៀបខ្ញុំទៅនឹងខ្សែប្រយុទ្ធ Ronaldo ដែលបានចាកចេញ ប៉ុន្តែត្រូវបានគេចាត់ទុកថាជារឿងអស្ចារ្យ “។ Vinicius និយាយទៅកាន់ FourFourTwo
Vinicius បន្ដថា៖ “Neymar គឺជា Idoll របស់ខ្ញុំ និងជា Idoll របស់ប្រេស៊ីល និង មនុស្សគ្រប់គ្នា ។ ខ្ញុំស្រមៃចង់លេងជាមួយ Neymar ហើយប្រសិនបើព្រះជាម្ចាស់ទ្រង់សព្វព្រះហឬទ័យ ខ្ញុំនឹងលេងជាមួយគាត់ឱ្យបានឆាប់សម្រាប់ប្រទេសប្រេស៊ីល “៕
ដោយ៖តារា