ធ្ងន់ករ! មិនទាន់ដឹងអីផង Man Utd ប្រកាសជំពាក់លុយគេជាង ១៥៥ លានដុល្លារបាត់

9331

ក្រុម Manchester United បានបញ្ជាក់ថា បំណុលរបស់ពួកគេបានកើនឡើងដល់ ៤២៩ លានផោន ប្រមាណ ៥២៥ លានដុល្លារ ពោលគឺកើនឡើងចំនួន ១២៧ លានផោន (១៥៥ លានដុល្លារ) ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២០នេះ។

លទ្ធផលប្រចាំត្រីមាសទី១ ឆ្នាំ២០២០ របស់ក្លិប Manchester United ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភានេះបានបង្ហាញថា បំណុលបានកើនឡើងរហូតដល់ចំនួន ៤២ ភាគរយបើធៀបនឹងឆ្នាំមុន ដែលបានរងផលប៉ះពាល់ពីជំងឺឆ្លងរីករាលដាល Covid-19 ហើយនេះមិនមែនមានតែក្រុមបិសាចក្រហមនោះទេ ដែលជួបវិបត្តិហិរញ្ញវត្ថុ ខណៈក្លិបស្ទើរតែទាំងអស់នៅជុំវិញពិភពលោក សុទ្ធតែរងគ្រោះ ដែលបង្កឡើងដោយសារមេរោគដ៏កាចសាហាវមួយនេះ។

ក្លិបបាននិយាយថា ការកើនឡើងនៃបំណុលនេះ ពោលគឺកើតចេញពីធ្លាក់ចុះនៃចំណូលរបស់ក្លិប ដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងដៃគូរឧបត្ថម្ភជាច្រើនផ្សេងទៀត រួមនឹងការលក់សិទ្ធទូរទូស្សន៍ និងលក់សំបុត្រការប្រកួតផងដែរ ដែលធ្វើឱ្យចំណូលរបស់ក្លិបបានធ្លាក់ចុះយ៉ាងគំហុក ហើយនេះជាមូលហេតុធ្វើឱ្យ Man Utd ជំពាក់លុយគេវ័ណ្ឌក៏បែបនេះ។

គួររម្លឹកថា កីឡាបាល់ទាត់នៅជុំវិញពិភពលោក បានសម្រេចផ្អាកការប្រកួត បន្ទាប់ពីជំងឺកូវីដ-១៩ បានវាយលុកយ៉ាងខ្លាំង ខណៈមានលីគខ្លះនៅអឺរ៉ុបក៏សម្រេចឆាចោលរដូវកាលរបស់ខ្លួនតែម្ដង។ ស្របពេលក្របខណ្ឌ Premier League គ្រោងវិលត្រឡប់វិញនាខែក្រោយនេះ៕

ដោយ៖ វិទូ

ប្រភព :

Goal

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី