ឡូយកប់! ស្មាតហ្វូន Motorola Razr 2 ទំនងជាដាក់សម្ពោធ​នៅក្នុងខែកញ្ញាខាងមុខ

6149

បន្ទាប់ពីការវាយតម្លៃខ្ពស់​កាលពីដើមឆ្នាំ២០២០នេះ ក្រុមហ៊ុន Motorola ទំនងជា​ចេញ​ម៉ូដែល​ថ្មី ជំនាន់ទីពីរ ហើយអាចបត់បាន​នៅក្នុងខែកញ្ញា ឆ្នាំ២០២០នេះ ។ នេះបើតាម​ការផ្សាយព័ត៌មានរបស់​ Android Authority ។

លោក Thibault Dousson អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Lenovo បានប្រាប់សារព័ត៌មាន Reframed Tech ថា៖ “មានការរំពឹងគិតទុកថា ស្មាតហ្វូន Razr អាចនឹងលេចរូបរាងឡើង ប្រហែលនៅខែកញ្ញា”។

គួរបញ្ជាក់ថា ស្មាតហ្វូន Motorola Razr ស៊េរីឆ្នាំ២០១៩ ត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងខែវិច្ឆិកា ហើយបន្ទាប់ពីការពន្យារពេលជាច្រើនខែ ស្មាតហ្វូននេះបានចាប់ផ្តើមលក់នៅខែកុម្ភៈ ឆ្នាំ២០២០ ។

ស្មាតហ្វូន​ដែលអាចបត់ចូលបាននេះ ទទួលបានការពេញនិយមជាចម្រុះគ្នាពីសំណាក់អតិថិជន ។ ជាពិសេស​ការពេញនិយមទៅលើសំណុំបែបបទ និងការរចនាម៉ូដ​របស់​ Motorola Razr ស៊េរីឆ្នាំ ២០១៩ ។ ប៉ុន្តែ​មានការរិះគន់ទៅលើថាមពលថ្មខ្សោយ កាមេរ៉ាភ្លោះ ក៏ដូចជាការរចនា​នៅត្រង់ចំណុច​បត់បែន ។

ក្រុមហ៊ុនប្រហែលជានឹងព្យាយាមកែចំណុចខ្សោយទាំងនេះ នៅពេលដែលខ្លួនចេញស្មាតហ្វូន​ម៉ូដែលថ្មី ។ ឧបករណ៍ថ្មីដែលអាចបត់បែនបាននេះ នឹងក្លាយជាចំណុចស្នួល​ឆាប់រហ័សរបស់ Motorola Razr ដើម្បីប្រកួតប្រជែង ស្មាតហ្វូនដែលអាចបត់បែនបានរបស់ Huawei និង Samsung ជាមួយតម្លៃសមរម្យនៅចុងឆ្នាំ២០២០នេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Apple ក៏បាននិងកំពុងសំឡឹងមើលថ្មដែលអាចបត់បែនបាន ដើម្បីផលិតស្មាតហ្វូន iPhone ដែលអាចបត់បាននាពេលអនាគតផងដែរ ។

ការប្រកួតប្រជែងទីផ្សារស្មាតហ្វូនដែលអាចបត់បាននេះក៏កំពុងពេញនិយមខ្លាំង អតិថិជន​អាចនឹងផ្លាស់ប្តូរ​ផ្នត់គំនិត​ទៅរកស្មាតហ្វូនថ្មី ហើយជាស្មាតហ្វូនដែលអាចបត់បាន និងមានតម្លៃសមរម្យ ៕

ដោយ៖ យ៉ាត

ប្រភព :

phonearena

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី