មេធំ Bundesliga ៖ បើ Haaland ពូកែអញ្ចឹងមែន ហេតុអ្វីបានជាគាត់លេងនៅ Dortmund?

30865

នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Bundesliga លោក Christian Siefert បានសរសើរយ៉ាងខ្លាំងដល់ Borussia Dortmund ដែលបានផ្តួលក្លឹបធំៗនៅអ៊ឺរ៉ុប ក្នុងការចុះហត្ថលេខាលើ Erling Haaland ខណៈកីឡាករវ័យក្មេងរូបនេះកំពុងបង្ហាញពីភាពលេចធ្លោក្នុងពិភពបាល់ទាត់។

Erling Haaland បានបង្លែងខ្លួនទៅជាខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់ក្នុងពិភពបាល់ទាត់នៅរដូវកាលនេះ បន្ទាប់ពីបង្ហាញទេពកោសល្យដ៏អស្ចារ្យជាមួយក្រុម Red Bull Salzburg នៅប្រទេសអូទ្រីស និងក្នុងក្របខ័ណ្ឌ Champions League មុនពេលផ្លាស់ទៅលេងនៅក្របខ័ណ្ឌ Bundesliga នៅខែមករា។

នៅពេលត្រូវបានសួរថា តើការចាកចេញរបស់ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំខាងលើនឹងផ្ដល់ផលអវិជ្ជមានសម្រាប់ Bundesliga ដែរឬទេ? លោក Siefert បានឆ្លើយតបថា៖ “កីឡាករឆ្នើមដែលចាកចេញគឺជាការបាត់បង់។ ប៉ុន្តែខ្ញុំនឹងសួរអ្នកថា តើគាត់ (Erling Haaland) ល្អទេហេតុអ្វីគាត់នៅ Dortmund?”។

គាត់បាននិយាយទៀតថា៖ “ឥឡូវនេះវាងាយស្រួលណាស់ក្នុងការកោតសរសើរដល់កីឡាករម្នាក់ ដែលកំពុងផ្តោតអារម្មណ៍នៃការយកចិត្តទុកដាក់ទូទាំងពិភពលោក។ អ្វីដែលពិបាក គឺការចុះហត្ថលេខាជាមួយគាត់ មុនពេលរឿងនោះកើតឡើង។ Dortmund បានធ្វើដូច្នោះ ហើយជាថ្មីម្ដងទៀតធ្វើការបានយ៉ាងល្អបំផុត”៕

ដោយ៖ វិទូ

ប្រភព :

Goal

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី