
យោងតាមការស្ទង់មតិដែលធ្វើឡើងដោយស្ថានីយ៍ផ្សាយរបស់បារាំងមួយមានអ្នកគាំទ្រត្រឹមតែ ១៥% ប៉ុណ្ណោះដែលចង់ឱ្យខ្សែបម្រើ Ardian Rabiot ស្នាក់នៅ Paris Saint-Germain បន្ដ ។
ស្ថានីយ៍ផ្សាយតាមវិទ្យុ Radio Montecarlo បានរៀបចំការស្ទង់មតិលើបណ្ដាញសង្គម Twitter ថាតើ Ardian Rabiot គួរតែចាកចេញពី PSG ហើយចូលរួមជាមួយក្លឹប Barcelona ឬយ៉ាងណា ។ មានត្រឹមតែ ១៥% តែប៉ុណ្ណោះដែលចង់ឱ្យកីឡាកររូបនេះស្នាក់បន្ដ ខណះមានរហូតដល់ ៨៥% ដែលពេញចិត្តឲ្យគាត់ចាកចេញពីរដ្ឋធានីរបស់ប្រទេសបារាំង ។
កាសែត Mundo Deportivo ដែលមានមូលដ្ឋាននៅទីក្រុងបាសេឡូណាបានអះអាងថា Adrien Rabiot មិនចាប់អារម្មណ៍នឹងការបន្តនៅ PSG ឡើយ ។ កីឡាករសញ្ជាតិបារាំងរូបនេះចង់ចាកចេញពីក្លឹបដែលនៅសល់កុងត្រាមួយឆ្នាំទៀត ។ នោះហើយជាមូលហេតុដែលក្លឹបនេះមិនចង់ឲ្យរូបគេចាកចេញដោយឥតគិតថ្លៃនៅឆ្នាំក្រោយ ។
យោងតាមកាសែត Le Parisien បានឲ្យដឹងថា ការផ្ទេរនេះអាចនឹងកើតមានឡើងប្រសិនបើមានតម្លៃផ្ទេរត្រឹមតែ ៤០ លានអឺរ៉ូ ។ ទោះជាយ៉ាងណាក្តីក្លឹប Barcelona សង្ឃឹមថាតម្លៃនេះអាចនឹងធ្លាក់ចុះជាងទៅទៀត ។ ក្លឹប PSG បានត្រៀមខ្លួនរួចរាល់ហើយដើម្បីផ្តល់ជូនខ្សែបម្រើនេះនូវកិច្ចសន្យាថ្មីដែលល្អប្រសើរ ខណៈដែលគ្រូបង្វឹកថ្មីលោក Thomas Tuchel ត្រូវបានរំពឹងថានឹងពឹងផ្អែកលើការមកដល់របស់គាត់ដែលអាចនិងផ្លាស់ប្ដូចិត្តរូបគេមិនឲ្យចាកចេញ ៕
ដោយ៖តារា