គ្រូបែលហ្ស៊ិក អះអាងថា Eden Hazard នឹងឈ្នះ Ballon d’Or នៅ Real Madrid

7740

លោក Roberto Martinez ជឿជាក់ថា Eden Hazard នឹងទទួលជោគជ័យនៅ Real Madrid និងក៏អាចឈ្នះ Ballon d’Or នាពេលខាងមុខនេះ។

គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកលោក Roberto Martinez បានធានាដល់អ្នកគាំទ្ររបស់ក្រុមស្ដេចស Real Madrid ថា ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរបស់លោក នឹងក្លាយជាតារាកំពូលនៅទឹកដី Estadio Santiago Bernabeu ។

លោក Martinez បានប្រាប់ Cadena SER ថា៖ “Hazard នឹងទទួលជោគជ័យ។ ពេលខ្លះអ្នកត្រូវការការចាប់ផ្តើមដ៏លំបាកនៅក្លឹបថ្មីរបស់អ្នកដើម្បីផ្តល់អ្វីគ្រប់យ៉ាងដែលអ្នកមាននៅខាងក្នុង និងដើម្បីយល់ពីអ្វីដែលក្លិបដូចជា Real Madrid មាន”។
គ្រូបង្វឹកហែលហ្ស៊ិកបានអះអាងទៀតថា៖ “ អ្នកគាំទ្រអាចសម្រាកបានស្រួល ព្រោះគាត់នឹងសម្គាល់យុគសម័យមួយ។ មិនមានកីឡាករណាដូចគាត់ទេ គាត់អាចឈ្នះពានរង្វាន់ Ballon d’Or”។

គួររម្លឹកថា Eden Hazard បានផ្លាស់មកកាន់ Real Madrid ពីក្រុមតោខៀវ Chelsea កាលពីរដូវក្ដៅ២០១៩ ក្នុងតម្លៃ ១០០លានអឺរ៉ូ ដោយបង្ហាញខ្លួនបានចំនួន ១៥ប្រកួត ស៊ុតបញ្ចូលទីបានត្រឹមមួយគ្រាប់ប៉ុណ្ណោះ៕

ដោយ៖ វិទូ

ប្រភព :

Goal

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី