យ៉ាងតិចមានក្លិបយក្សចំនួន ៤ នៅតំបន់អឺរ៉ុប កំពុងសម្លឹងមិនដាក់ភ្នែកលើ Nelson Semedo

8628

យោងតាមកាសែត Mundo Deportivo បានឱ្យដឹងថា មិនតិចជាង ៤ ក្លិបនៅតំបន់អ៊ឺរ៉ុប ដែលបង្ហាញចំណាប់អារម្មណ៍ចង់ចុះកុងត្រាលើ Nelson Semedo របស់ក្លឹប Barcelona។

កីឡាករអន្តរជាតិព័រទុយហ្កាល់វ័យ ២៦ឆ្នាំ ខ្សែការពារស្លាបស្ដាំ Nelson Semedo ត្រូវបានគេរាយការណ៍ថា ជាគោលដៅកំពូលរបស់ក្រុមជើងឯកអ៊ីតាលី សេះបង្កង់ Juventus ហើយអាចឈានដល់កិច្ចព្រមព្រៀងមួយដែលនឹងធ្វើឱ្យខ្សែបម្រើ Miralem Pjanic ផ្លាស់ទៅកាន់ទឹកដី Camp Nou ។

ស្របពេលនេះ ក្រុមយក្សផ្សេងទៀតរួមមាន Manchester City, Paris Saint-Germain និង Bayern Munich ក៏កំពុងសម្លឹងមើលយ៉ាងយកចិត្តទុកដាក់លើ Senedo ផងដែរ ខណៈខ្សែការពារដ៏ឆ្នើមរូបនេះអាចនឹងផ្លាស់ទៅលេងនៅ Inter Milan ដែលជាផ្នែកមួយនៃវិធីសាស្ត្ររបស់ Barca សម្រាប់ដោះដូរយកតារាកំពុងឡើងជើង Lautaro Martinez មកកាន់ប្រទេសអេស្ប៉ាញ៕

ដោយ៖ វិទូ

ប្រភព :

Goal

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី