ត្រៀមប្អូនៗ! ក្រសួងអប់រំ អាចឱ្យថ្នាក់ទី៩ និងថ្នាក់ទី១២ ចូលរៀនមុនគេ ដើម្បីត្រៀមប្រឡង

28016

សាលារៀនអាចបើកឱ្យដំណើរការឡើងវិញ នាដើមខែវិច្ឆិកាខាងមុខ ប្រសិនបើមិនមានការរីករាលដាលជំងឺកូវីដ១៩ តទៅទៀត ខណៈថ្នាក់ទី៩ និងថ្នាក់ទី១២ អាចឱ្យចូលរៀនមុនគេ ដើម្បីត្រៀមប្រឡង។ នេះបើយោងតាមប្រសាសន៍រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

នាឱកាសចុះពិនិត្យមើលសកម្មភាពសិក្សាពីចម្ងាយ និងតាមអេឡិចត្រូនិក របស់សិស្សានុសិស្ស នៅខេត្តកំពង់ឆ្នាំងលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងថា៖ “ប៉ុន្ដែចំណុច ដែលអាចថា ជាពេលមួយដែលយើងថា នឹងអាចបើកឡើងវិញហ្នឹងនៅថ្ងៃទី១ ខែវិច្ឆិកា ប្រហែលជាយើងនឹងពិចារណា ដើម្បីបើកឡើងវិញ។ ប្រសិនបើ មិនមានការរីករាលដាល នៃជំងឺនេះទេ”។
លោក ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ដល់ខែវិច្ឆិកា ឆ្នាំ២០២០ លោកគ្រូ-អ្នកគ្រូ ត្រូវបន្ដបង្រៀនសិស្សានុសិស្សលក្ខណៈទ្រុងទ្រាយតូច មិនលើសពី១០នាក់ ជាពិសេសលោកគ្រូ-អ្នកគ្រូ ត្រូវបន្ដជួយបង្រៀនសិស្សានុសិស្ស ថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីឱ្យពួកគាត់ត្រៀមប្រឡង ហើយក្រសួងនឹងវាយតម្លៃ តើរៀនប៉ុន្មានខែទៀត ទើបសិស្សប្រឡងបាន។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា គ្រប់សាលារៀនទាំងអស់ មិនអាចបង្រៀនដូចមុនឡើយ ក្នុង១ថ្នាក់ ចែកចេញជា២ថ្នាក់ ហើយក៏បែងចែកកាលវិភាគឡើងវិញផងដែរ ជាពិសេសឱ្យសិស្សនុសិស្ស ត្រូវរក្សាគម្លាតពីគ្នា និងលាងដៃជាប្រចាំ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី