ក្លឹបតោខៀវ Chelsea ចង់បានអ្នកចាំទី Joe Hart ដើម្បីជំនួសកន្លែង Thibaut Courtois

27905
  • ក្លឹបតោខៀវ Chelsea ត្រូវបានគេនិយាយថាបានដេញថ្លៃនាំយកអ្នកចាំទី Joe Hart ខណៈដែលពួកគេអាចនឹងបាត់បង់អ្នកចាំទីដៃស្អិត Thibaut Courtois ដែលលិចលឺដំណឹងថាអាចនឹងផ្ទេរទៅកាន់ក្លិប Real Madrid នៅរដូវក្ដៅនេះ ។

    Related image

    យោងតាមកាសែត The Sun បានឱ្យដឹងថាក្លិបតោខៀវ Chelsea កំពុងពិចារណាចាយលុយចំនួន ៥ លានផោនសម្រាប់អ្នកចាំទីរបស់ក្លិបមេឃខៀវ Manchester City ។

    Image result for Joe Hart

    Joe Hart ដែលមានវ័យ ៣១ ឆ្នាំ នាពេលបច្ចុប្បន្នគឺកំពុងស្ថិតនៅលើដំណើរទស្សនកិច្ចរបស់ Manchester City ទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីបានចំណាយពេលមួយរដូវកាលជាមួយក្លឹប West Ham ។ ទោះជាយ៉ាងណាក៏ដោយក្នុងតម្លៃផ្ទេរដ៏ទាបរបស់ Joe Hart អាចទាក់ទាញចំណាប់អារម្មណ៍ក្រុមរបស់លោក Maurizio Sarri ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី