អតីតកំពូលខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid ម្នាក់កំពុងក្លាយជាគោលដៅរបស់ Chelsea

34158
  • Chelsea កំពុងទាក់ទងជាមួយអតីតតារាបាល់ទាត់របស់ក្លិប Real Madrid ខណៈដែលអ្នកអ្នកចាត់ការថ្មីលោក Maurizio Sarri កំពុងសម្លឹងពង្រឹងតំបន់ប្រយុទ្ធរបស់គាត់ ។

    Image result for Maurizio Sarri

    ជាមួយគ្នានេះដែរ Alvaro Morata ត្រូវបានគេរាយការណ៍ថាអាចនឹងចាកចេញពី Stamford Bridge បន្ទាប់ពីចំណាយពេលត្រឹមតែមួយរដូវកាល ដូច្នេះទើបលោក Sarri មានបំណងចង់បានខ្សែប្រយុទ្ធម្នាក់ទៀត ។ យោងទៅតាម Sky Sport បានឲ្យដឹងថា ក្រុមតោខៀវបានទាក់ទងជាមួយក្រុម Juventus ជាមួយនឹងក្តីសង្ឃឹមក្នុងការទិញខ្សែប្រយុទ្ធ Gonzalo Higuain ។

    Image result for Gonzalo Higuain

    របាយការណ៍ដដែលនេះបានអះអាងថា Juventus ត្រូវការលក់ដោយសារតែច្បាប់ហិរញ្ញវត្ថុរបស់ UEFA បន្ទាប់ពីពួកគេបានចុះហត្ថលេខាជាមួយកំពូលខ្សែប្រយុទ្ធរបស់ពិភពលោក Cristiano Ronaldo ក្នុងតម្លៃខ្លួន ១០៥ លានផោន ។ លោក Sarri បានធ្វើការជាមួយ Higuain ក្នុងអំឡុងពេលគាត់ដឹកនាំនៅក្លឹប Napoli ហើយគេជឿថាគ្រូបង្វឹកក្រុមតោខៀវ Chelsea ចង់បានការជួបជុំជាមួយនិងកីឡាករសញ្ជាតិអាហ្សង់ទីនវិញ ។

    Related image

    Higuain ស៊ុតបញ្ចូលទីបាន ២៣ គ្រាប់ និង បញ្ចូនបាល់ឲ្យគេស៊ុតបាន ៨ ដង និងបានជួយឲ្យក្លឹប Juventus លើកពានក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុនថែមទៀតផង ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី