ចាំមើលយប់នេះតើបឹងកេតអាចយកឈ្នះជើងខ្លាំង Ceres ក្នុងថ្ងៃបើកឆាកនៃពូល F បានដែរឬទេ?

19543
  • ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី នឹងប៉ះក្រុមជើងឯកលីគកំពូលហ្វ៊ីលីពីន Ceres–Negros ក្នុងជំនួបបើកឆាកវគ្គចែកពូល AFC CUP នាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ នេះ វេលាម៉ោង៦:៣០នាទីល្ងាច។

    Image may contain: 4 people, people standing and indoor

    ក្រុមបឹងកេត បានឡើងមកវគ្គចែកពូលនេះ ដោយឈ្នះវគ្គជម្រុះជាមួយ Lao Toyota។ ចំណែក Ceres–Negros ធ្លាក់មកលេងវគ្គចែកពូល AFC CUP ដោយសារចាញ់វគ្គជម្រុះជុំចុងក្រោយ AFC Champions League ជាមួយក្រុមចិន។

    Image may contain: 2 people, indoor

    ពាក់ព័ន្ធនឹងការប្រកួតនេះ លោក កែវ កុសល គ្រូបង្គោលក្លិបបឹងកេត បានលើកឡើងថា ក្រុមខ្លួននឹងផ្តោតលើការការពារច្រើន ត្បិតប៉ះដៃគូខ្លាំង។ ប៉ុន្តែយ៉ាងណា លោកថា បឹងកេតបានត្រៀមរួចរាល់សម្រាប់ការប្រកួតដ៏សំខាន់នេះ។

    ចំពោះជើងកីឡាករ ក្រុមជើងឯកលីគកំពូលកម្ពុជា២០១៧នឹងអវត្តមាន សេត រូស៊ីប ដោយរបួសកាលពីប៉ះ Lao Toyota , Gbenga និង Julius ដោយសារបញ្ហាលិខិតឆ្លងដែន។

    ប្រកួតនេះ នឹងមានផ្សាយផ្ទាល់តាមរយៈកញ្ជក់ទូរទស្សន៍ BTV ផងដែរ។

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី