
Tiemoue Bakayoko ជឿជាក់ថាកីឡាករ Kylian Mbappe គឺជាកីឡាករឆ្នើមបំផុតនៅលើពិភពលោកបន្ទាប់ពីការចូលរួមបង្ហាញខ្លួនឲ្យបារាំងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ។ Mbappe គឺជាកីឡាករវ័យក្មេងនៃការប្រកួតនេះនិងបានស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រ ខណៈដែល Les Bleus ( បារាំង ) បានទទយលជ័យជម្នះ ៤-២ លើក្រុមក្រូអាត ក្នុងវគ្គផ្តាច់ព្រ័ត្រ ។
Mbappe បានក្លាយជាកីឡាករវ័យជំទង់ទី ១ ដែលរកគ្រាប់បាល់នៅក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ចាប់តាំងពីវិរះបុរសរបស់ប្រេស៊ីលប្រេល Ronaldo ។ អតីតមិត្តរួមនៅក្លឹប Monaco កីឡាករ Bakayoko បាននិយាយថា Mbappe គឺល្អជាង Lionel Messi និង Cristiano Ronaldo ។
Bakayoko បានប្រាប់ Goal ក្នុងទីក្រុង Perth ថា៖ “ខ្ញុំមិនភ្ញាក់ផ្អើលទេចំពោះភាពជោគជ័យរបស់គាត់ គាត់ជាកីឡាករវ័យក្មេង ប៉ុន្តែគាត់មានភាពចាស់ទុំ ។ គាត់គឺជាកីឡាករឆ្លាតណាស់ ហើយខ្ញុំគិតថាជាមួយនឹងលក្ខណៈរបស់គាត់ គាត់គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ។ កុំភ្លេចថាគាត់នៅក្មេងណាស់ហើយវាមិនងាយស្រួលទេ ក្នុងការលេងជាមួយកីឡាករចាស់ៗ និង ឱ្យមានភាពរហ័សរហួននៅលើទីលាន”។
ការសរសើររបស់លោក Bakayoko កើតមានឡើងភ្លាមៗបន្ទាប់ពីខ្សែការពារបារាំង Raphael Varane បាននិយាយថា Mbappe ជា “មនុស្សភពផ្កាយ” និងជាកីឡាករដែលយល់ពីការណែនាំមុនពេលពួកគេត្រូវបានពន្យល់យ៉ាងពេញលេញ ។ ខណៈពេលដែល Mbappe និងបារាំង បានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្ស៊ី ខណះ Bakayoko បានត្រឹមមើលការប្រកួតនៅក្នុងផ្ទះ ។ គាត់បាននិយាយថា៖ “ខ្ញុំគិតថាយើងលេងបានយ៉ាងល្អហើយខ្ញុំពិតជារីករាយណាស់សម្រាប់កីឡាករ Olivier Giroud និង កីឡាករ N’Golo Kante “។
Chelsea និង Bakayoko កំពុងតែត្រៀមលក្ខណៈសម្រាប់ការប្រកួតមិត្តភាព មុនបើករដូវកាលរបស់ពួកគេនៅក្នុងប្រទេសអូស្ត្រាលី ទល់នឹងក្រុម Perth Glory ដឹកនាំដោយគ្រូបង្វឹកថ្មីលោក Maurizio Sarri ។ អតីតគ្រូបង្វឹកក្លិប Napoli ដែលបានមកជំនួសលោក Antonio Conte និងបានសន្យាថានឹងលេងបាល់ទាត់ប្រយុទ្ធ ។ អ្វីដែល Bakayoko បានគាំទ្របន្ទាប់ពីការហ្វឹកហាត់ចំនួនពីរលើករបស់គាត់នៅអ៊ីតាលី ។ Bakayoko បានបន្ថែមថា៖ “គាត់ជាគ្រូបង្វឹកដ៏ល្អម្នាក់ ។ គាត់ចង់លេងបាល់ទាត់ខ្លី គាត់មិនចង់លេងបាល់វែងទេ ។ គាត់គ្រាន់តែចង់ប្រយុទ្ធដើម្បីស៊ុតបញ្ចូលទីឲ្យបានច្រើនគ្រាប់ “៕
ដោយ៖តារា