យោងតាមគេហទំព័ Tuttosport របស់ប្រទេសអ៊ីតាលីបានឲ្យដឹងថាក្លឹបសេះបង្កង់ Juventus កំពុងតែពិចារណាថាតើ Victor Lindelöf នឹងអាចជំនួសតំណែង Daniele Rugani ដែលអាចចូលរួមជាមួយក្លឹបតោខៀវ Chelsea បានដែរឬទេ ។
ខ្សែការពារកណ្ដាលដែលបានផ្ទេរទៅកាន់ទឹកដី Old Trafford ក្នុងតម្លៃខ្លួន ៣៥ លានអឺរ៉ូកាលពីមួយឆ្នាំកន្លងទៅ ដែលបានរងនូវការចាប់ផ្តើមយ៉ាងស្វិតស្វាញមួយនៅឯក្លឹបបីសាចក្រហម Manchester United ។
ទោះជាយ៉ាងណាក៏ដោយទោះបីជាបានបង្ហាញខ្លួនចំនួន ២៩ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុមបិសាចក្រហមក៏ដោយក៏រូបគេបានបរាជ័យក្នុងការពង្រឹងតួនាទីរបស់ខ្លួននៅក្នុងការចាប់ផ្តើមរបស់គ្រូបង្វឹកលោក Jose Mourinho និងត្រូវបានគេរាយការណ៍ថាអាចនឹងចាកចេញនៅរដូវក្តៅនេះផងដែរ ៕
ដោយ៖តារា