Keita ពន្យល់ពីមូលហេតុដែលខ្លួនបដិសេធផ្ទេរទៅ Barce & Bayern ហើយងាកមកចូលរួមជាមួយ Liverpool វិញ

48181
  • កីឡាករអាហ្រ្វិកចំណូលថ្មីរបស់ក្លិបហង្សក្រហមខ្សែប្រយុទ្ធ Naby Keita បានពន្យល់ពីមូលហេតុដែលលោកបានបដិសេធមិនចូលរួមជាមួយក្លិប FC Barcelona និង Bayern Munich ហើយងាកមកចូលរួមជាមួយក្រុមហង្សក្រហមវិញ ។

    Image result for Naby Keita

    កីឡាករជម្រើសជាតិ ហ្គីណេ បានបញ្ចប់ការផ្លាស់ទៅលេងនៅក្របខ័ណ្ឌ Premier League នៅដើមខែនេះបន្ទាប់ពីភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីរដូវកាលមុន ។ Keita គឺជាខ្សែប្រយុទ្ធដំបូងបង្អស់របស់ Liverpool នៅក្នុងទីផ្សាដោះដូរកីឡាករនៅរដូវក្ដៅនេះ មុនពេលការមកដល់របស់កីឡាករ Fabhino, Xherdan Shaqiri និងអ្នកចាំទី Alisson Becker ។

    Image result for Naby Keita

    Naby Keita ត្រូវបានដកស្រង់សម្តីដោយអ្នកយកព័ត៌មាន Guardian ថា៖ “វាជាការពិតក្នុងការនិយាយថាមានក្រុមដទៃទៀតដែលពាក់ព័ន្ធដូចជាអ្វីដែលអ្នកបានលើកឡើង ( Barca និង Bayern ) ។ ប៉ុន្តែផ្នែកមួយដ៏ធំនៃការសម្រេចចិត្តរបស់ខ្ញុំគឺតួនាទីរបស់គ្រូបង្វឹក ។ យើងមានការសន្ទនាល្អ ។ ពាក្យដែលគាត់និយាយមកខ្ញុំអំពីគម្រោងនេះពិតជាបានធ្វើអោយខ្ញុំជឿជាក់ ។ ខ្ញុំអាចមើលឃើញពីរបៀបដែលក្លឹបកំពុងអភិវឌ្ឍ ហើយខ្ញុំបាននិយាយយ៉ាងយូរជាមួយ Sadio Mane “។

    Image result for Naby Keita

    Naby Keita បន្ដថា៖ “Sadio គឺដូចជាបងប្អូនរបស់ខ្ញុំ ។ យើងមានរយះពេល ៩ ខែ នៅទីក្រុង Salzburg និងបង្កើតទំនាក់ទំនងជាមួយគ្នាយ៉ាងល្អ ។ តាំងពីពេលនោះមកយើងជាមិត្តល្អ ។ គាត់បានប្រាប់ខ្ញុំថាតើក្លឹបដ៏អស្ចារ្យនេះគឺជាអ្វី ហើយថាតើក្រុមនេះរីកចម្រើននិងមានសក្តានុពលយ៉ាងខ្លាំង “៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី